ម្ចាស់ដេកលក់បានដៃចោរចូលលួចរថយន្កកាមរីទៅបាត់ព្រឹក​ឡើង​រត់​ទៅ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​

0
146

 

 
ភ្នំពេញ៖ រថយន្តកាមរីបាឡែនមួយគ្រឿងត្រូវជនសង្ស័យលួចយកទៅបាត់ដោយសុវត្តិភាព ខណៈដែលម្ចាស់ចតទុកមុខផ្ទះ ហើយចូលដេកសម្រាកបាត់ រហូតដល់ព្រឹកឡើងវេលាម៉ោង៦ព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ទើបដឹងថាបាត់ បង្កឲ្យឆោឡោ ពេញភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ។

រថយន្តដែលជនសង្ស័យលួចយកទៅបាត់ ម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ សេរី២០០២  ពាក់ស្លាកលេខ ភ្នំពេញ 2I-1755 មានម្ចាស់ ជាជនរងគ្រោះ ឈ្មោះ សុិន ចាន់ធឿន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ផ្ទះកើតហេតុខាងលើ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងដា រថយន្តផ្ទះគាត់មាន២គ្រឿង រាល់ថ្ងៃ រថយន្តមួយគ្រឿងយកចូលទុកក្នុងផ្ទះ សល់មួយគ្រឿង ចតទុកខាងក្រៅរាល់ថ្ងៃ  ហើយមុនកើតហេតុ រថយន្តកាមរីបាឡែន ចតទុកមុខផ្ទះដូចសព្វដង។​ពេល​នោះ​គាត់​ចូលដេកសម្រាក បាត់ទៅ រហូតដល់ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ភ្ញាក់ពីដំណេក ចេញមកក្រៅទើបដឹងថា រថយន្តត្រូវបានជនសង្ស័យលួចយកទៅបាត់ បង្កឲ្យឆោឡោ អ្នកជិតខាង ក្រុមគ្រួសារ តាមស្វែងរក តែពុំនឭបានលទ្ធផល។
ក្រោយពីដឹងថា រថយន្តត្រូវបានជនសង្ស័យលួចយកទៅបាត់ ហើយទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យជួយស្រាវជ្រាវ និងកំណត់មុខសញ្ញា​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​៕វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here