កម្លាំង​នគរ​បាល​ឃាត់យុវជន៣នាក់សង្ស័យប្រព្រឹត្តអំពើប្លន់ប្រដាប់អាវុធ

0
138

 

 

 

ភ្នំពេញ៖ យុវជន៣នាក់ត្រូវ​កម្លាំង​នគរ​បាល​ឃាត់ខ្លួនបន្ទាប់ពីជនរងគ្រោះជាម្ចាស់ម៉ូតូដែលត្រូវចោរភ្ជុងប្លន់យកកាលពីឆ្នាំមុនហើយក៏ប្រទះឃើញនៅតាមផ្លូវឧញ៉ាម៉ុងរិទ្ធី។ ការឃាត់ខ្លួនយុវជនទាំង៣នាក់ខាងលើនេះនៅវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខបុរីជិបម៉ុងឡែនតាមបណ្តោយផ្លូវផ្លូវឧញ្ញ៉ាម៉ុងរិទ្ធី ក្នុង​ភូមិបាយាប សង្កាត់ភភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

តាមប្រភព​ព័ត៌មានពី​លោក​​វរសេនីយ៍​ឯក​ ម៉ក់​ ហុង​អធិការ​ខណ្ឌ​សែនសុខ​បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ខាងលើនោះ ទី១/មានឈ្មោះ រិន ឈៀង ភេទប្រុសអាយុ២៣មុខរបរជាងឈើ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខនិងមានស្រុកកំណើត ភូមិរមាស ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ទី២/ឈ្មោះ អឿន ចរណៃ ភេទប្រុសអាយុ២៣ឆ្នាំមុរបរជាងឈើ ស្នាក់នៅរោងសិប្បកម្ម ភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខមានស្រុកកំណើត ភូមិត្រពាំងចំបក់ ឃុំលង្វាក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ទី៣/ឈ្មោះ ម៉េង រតនា ភេទប្រុសអាយុ២៧ឆ្នាំមុខរបរជាងឈើ ស្នាក់នៅរោងសិប្បកម្ម ភូមិភ្នំពេញថ្មី មានស្រុកកំណើតភូមិរមាស ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកដើមបណ្តឹងជាម្ចាស់ម៉ូតូដែលត្រូវចោរប្លន់កាលពីឆ្នាំមុននោះមានឈ្មោះ ឆុង សុីណា ភេទប្រុសអាយុ២៦ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅបន្ទបជួលភូមិភ្នំពេញថ្មីសង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែនសុខ​ និងមានស្រុកកណើតភូមិត្បែង ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង​ក៏​បានរៀបរាប់ប្រាប់​កម្លាំង​នគរ​បាល​ថា៖ កាលពីឆ្នាំ២០១៥រូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ព័ណខ្មែពាក់ស្លាកលេខភ្នំពេញ1CS.2016 ចេញពីផ្ទះជួលទៅរត់ឌុបហើយនៅវេលាម៉ោង៦និង៣០នាទីព្រឹកក៍ជួបនិងជនសង្ស័យម្នាក់ហៅអោយគាត់ឌុបពីម្តុំមុខមន្ទីពេទ្យសែនសុខ(IU)ទៅសង្កាត់សំរោងក្រោមស្រាប់​តែទៅដល់កក្បែប៉ុស្តិ៍សំរោងក្រោមជនសង្ស័យបានដកកាំភ្លើងភ្ជង់ប្លន់យកទៅបាត់។លុះមកដល់ថ្ងៃកើតហេតុជនរងគ្រោះបានឃើញម៉ូតូរបស់ខ្លួនត្រូវជនសង្ស័យកំពង់ជិះឌុបគ្នាតាមផ្លូវខាងលើក៏​ប្តឹង​កម្លាំង​នគរ​បាល​ឃាត់ខ្លួនតែម្តង។ដោយឡែកតាមសម្តីរបស់ឈ្មោះ រិន ឈៀង បានបញ្ជាក់ប្រាប់​កម្លាំង​នគរ​បាល​ថា៖ ម៉ូតូដែលរងការចោទប្រកាន់នេះគឺឱពុករបស់ខ្លួនបានទិញពីអ្នកស្គាល់គ្នានៅខេត្តព្រៃវែងតាំងពីអំឡុងឆ្នាំ២០១៥មកម្លេះទុកអោយកូនជិះធ្វើការ​ លុះមកដល់ថ្ងៃទី៦ខែវិច្ឆិកា​ ឆ្នាំ២០១៧វេលាម៉ោងកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់មកអះអាងថាម៉ូតូនេះជារបស់ខ្លួនទៅវិញ។

តាម​ប្រភព​ព័ត៌មានពី​លោក​វរសេនីយ៍​ឯក​ ម៉ក់​ ហុង​បានបញ្ជាក់ប្រាប់​ថា៖ ក្រោយពីឃាត់ខ្លួនយុវជនទាំងនាក់មកសាកសួរ​និងត្រួតពិនិត្យនូវឯកសាររបស់ដើមបណ្តឹងរួចឃើញថាម៉ូតូខាងលើមានស្លាកត្រឹមត្រូវតាមឯកសាច្បាប់ដើមរបស់ដើមបណ្តឹងប៉ុន្តែលេខតួ លេខម៉ាសុីនបែជាខុស(ដាក់ជួសលេខ)។
បច្ចុប្បន្ន​នេះ​កម្លាំងនគរបាល​កំពុង​ធ្វើការស្រាវជ្រាវលើករណីនេះបន្ថែមទៀត៕​វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here