ទុក​ខោអាវ​ព្យួរ​ក្បែរ​គៀន​ជញ្ជាំង​កោសជប់ម៉ាស្សាត្រូវនាងៗលួចបន្លំយកលុយអស់៣០០ដុល្លា

0
217

img_7718img_7717

ភ្នំពេញ៖ បុរសម្នាក់បានចូលទៅកន្លែងកោសជប់និងម៉ាស្សាទុកខោអាវក្បែរគៀនជញ្ជាំងមួយកន្លែងគ្មានយីហោហើយត្រូវនាងៗបន្លំយកលុយអស់៣០០ដុល្លាអស់រយះពេលជាច្រើនម៉ោងទើបដឹងក៏មកប្តឹងនគរបាលប៉ុស្តិ៍ភ្នំពេញអោយជួយអន្តរាគមន៍។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៦ស្ថិតនៅចំណុចផ្ទះល្វែងកោសជប់និងម៉ាស្សាគ្មានយីហោតាមបណ្តោយផ្លូវ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អាន សុីនាទ អាយុ៣៣ឆ្នាំមុខរបរគ្រួបង្រៀន ស្នាក់នៅផ្ទះលេខ៩ផ្លូវ៣ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
តាមប្រភពពីបុរសគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ រូបគាត់ដូចជាមិនស្រួលខ្លួន(ខ្យល់)ក៏បានចូលទៅរកកន្លែងកោសជប់ម៉ាស្សាខាងលើដើម្បីកោសខ្យល់ រួចរូបគាត់បានអោយលុយទៅនារីម្នាក់ក្នុងតម្លៃ៥មុឺនរៀល ហើយក៏ចេញទៅកន្លែងធ្វើការវិញ។ លុះដល់ម៉ោងកើតហេតុគាត់បានទៅកន្លែងដូរលុយពេលដកលុយចេញមកដូរស្រាប់តែលុយនោះក្លែងក្លាយទើបដឹងថាត្រូវនាងៗបន្លំយកលុយពិតអស់ចំនួន៣០០ដុល្លាភ្លាមនោះក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីអោយជួយអន្តរាគមន៍។

ក្រោយពីទទួលពាក្យបណ្តឹងរួចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានអោយបុរសរងគ្រោះទៅផ្ទះវិញសិនរងចាំធ្វើលិខិតគោះហៅម្ចាស់ទីតាំងកោសជប់ម៉ាស្សានោះមកធ្វើការសាកសួរ។
គួរំលឹកថាកន្លងមកកន្លែងកោសជប់ម៉ាស្សាជាច្រើននៅក្នុងទឹកដីខណ្ឌសែនសុខតែងតែមានបទល្មើសស្រីៗទាំងនោះបានបន្លំយកលុយរបស់ភ្ញៀវដែលចូលទៅកោសជប់រឺម៉ាស្សាប៉ុន្តែហាក់បីដូចជាមិនដែលចាប់ឃាត់ខ្លួននាងៗនោះយកមកដាក់ទោសទេគឺគ្រាន់តែហៅមកធ្វើការអប់រំហើយក៏អោយទៅវិញជាធម្មតា៕សារ៉េត

 

LEAVE A REPLY

Please enter your comment!
Please enter your name here