សត្វព្រៃជាច្រើនកំពុង​ប្រឈមជិតផុតពូជន៍​ខណៈ​ដែល​ព្រានបាញ់យកមកលក់ឲ្យឈ្មួញចាំទទួលទិញលក់បន្តនៅទីផ្សាយ៉ាងអណាធិប្បតេយ្យគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប

0
238

img_8068 img_8071 img_8072

ស្ទឹងត្រែង៖ប្រជាពលរដ្ឋជាច្រើនក្នុងខេត្តតែងតែរិះគន់ដល់ជំនាញរដ្ឋបាលព្រៃឈើខេត្តថាគ្មានសមត្ថភាពក្នុងការបង្ក្រាបបទល្មើសសត្វព្រៃនោះទេទើបបណ្តាលឲ្យព្រានសម្លាប់សត្វព្រៃគ្រប់រូបភាពយកមកលក់ឲ្យឈ្មួញនឹងអាជីវកប្រកបមុខរបលក់សាច់សត្វព្រៃមុខដដែលៗធ្វើចរាចរណ៍លក់ពេញផ្សាសាមគ្គីខេត្តស្ទឹងត្រែងយ៉ាងអណាធិប្បតេយ្យអាជ្ញាធរបានត្រឹមតែដើរមើលតែប៉ុណ្ណោះមិនដែលឃើញបង្ក្រាបបានម្តងនោះទេមានតែអង្គការ (វាយអេដ្ឌន៍)ទេដែលចុះមកបង្ក្រាបម្តងម្គាលទើបមេព្រៃទាំងនោះធ្វើញាប់ដៃញាប់ជើង ហើយក្រោយពីបង្ក្រាបរួចពួគអាជីករលក់សត្វព្រៃទាំងនោះដាក់លក់ដូចធម្មតាជ្រកក្រោមម្លប់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តដ៏គក់ក្តៅបំផុតរបស់ប្រជាពលរដ្ឋស្ទើរតែបើមានសិទ្ធិដកចេញនឹងដកចេញមិនអោយលើសពីកន្លះម៉ោងនោះឡើយ។
តាមប្រភពពត៌មានជុំវិញពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះលោកឌឹម ទួនប្រធានអង្គកាការពារអភិរក្សសត្វព្រៃ ព្រៃឈើនឹងបរិស្ថានខេត្តបាននិយាយថា គាត់ឃើញដាក់លក់ទាំងសត្វរស់នឹងសត្វងាប់គ្រប់ប្រភេទពេញក្នុងផ្សាយ៉ាងអណាធិបតេយ្យធ្វើប្រងើយដូចបន្លែត្រីសាច់ធម្មតា ចំណែកមេព្រៃមិនខ្ចីយកភ្នែកមើលផងប្រហែលជាត្រូវរូវគ្នាអស់ហើយ មើលទៅសូម្បីតែសត្វដ៏កម្ររកមានដូចជា សត្វប្រើស សត្វទន្សោងសត្វខ្ទីងសត្វស្វារព្រាមនឹងសត្វតូជាដើម។ល។ហើយជាពិសេសពេលគាត់ប្រទះឃើញបទល្មើសទាំងនោះរាយការទៅជំនាញដើម្បីសហការបង្ក្រាបពុំដែលឃើញចុះមកទាន់ពេលវេលានោះទេតែងតែឆ្លើយដាក់គ្នា ដេញពីមួយទៅមួយតែប៉ណ្ណោះ។

បើយ៉ាងនេះតើសត្វព្រៃទៅជាយ៉ាងណាបើឈើនៅតែកាប់ព្រាននៅតែបបាញ់អន្ទាក់នៅតែដាក់មានរហូតដល់ទៅប្រើម៉ាស៉ីនឆក់ទៀតក៏មាន ប៉ុន្ដែសមត្ថកិច្ចនឹងអាជ្ញាធរជំនាញនាំគ្នាដេកលក់ធ្វើមិនដឹងមិនឭយ៉ាងនេះ។

គាត់បានសំណូមពរដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងក្រសួងកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទ នឹងអង្គការនានាជួយទុបស្កាត់បទល្មើសទាំងនេះផង ថែមទាំងសូមឲ្យសម្តេចជួយពិនិត្យមើលមន្ត្រីជំនាញក្នុងខេត្តស្ទឹងត្រែងដូចជា: នាយខណ្ឌ នាយផ្នែក នាយសង្កាត់ ថ្នាក់ក្រោមរបស់សម្តេចផងដែលកំពង់ដើរមើលឈ្មួញនឹងអាជីវករកស៉ីលក់សត្វព្រៃនឹងដឹកជញ្ចូនឈើយ៉ាងអណាធិបតេយ្យយ៉ាងកាក់កបគ្រប់ទឹកសំបើមណាស់ក្រៅពីប្រាក់ខែរបស់ពួគគាត់៕សិរសា

 

LEAVE A REPLY

Please enter your comment!
Please enter your name here