ជន​សង្ស័យ​ម្នាក់​លួច​ម៉ូតូ​យក​មិន​បាន​សម្រេច​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​

0
184

ខេត្ត​កណ្ដាល​ ៖​ជន​សង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ស្រែក​អោយ​ប្រជាពលរដ្ឋ​ជួយ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី២២​ខែធ្នូ​ឆ្នាំ​២០១៦ វេលាម៉ោង០៨​:៣០នាទី ស្ថិត​ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ យ៉ាន់ សុខខេម ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ននៅភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ចំណែកឯ​ជន​សង្ស័យ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ពូល វណ្ឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត
ប្រាកដស្នាក់នៅផ្ទះជួលសង្កាត់វាលវង់ (រាជធានីភ្នំពេញ) ។​ ម៉ូតូ​ដែល​ជន​សង្ស័យ​ធ្វើ​សកម្មភាព​លួច​នោះ​ម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1K-1770 ។
​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូត្រឡប់មកពីទិញម្ហូបវិញ បានទុកម៉ូតូនៅមុខផ្ទះមិនបានដកកូនសោរចេញទេ រួចក៏យកម្ហូបទុក ហើយបានបោសសម្អាតក្នុងផ្ទះ ។ ពេលនោះជនល្មើសបានចូលមកលួចយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន តែត្រូវបានជនរងគ្រោះឃើញទាន់ក៏រត់ដេញតាមស្រែកថាចោរៗ ឲ្យគេជួយ ហើយបានប្រជាពលរដ្ឋ ជួយយកគោយន្តកន្ត្រៃដាក់ស្ទាក់ផ្លូវទើបឃាត់ខ្លួនជនល្មើសបាន
ភ្លាមៗ ហើយព្រួតគ្នាវាយបណ្តាលឲ្យរងរបួសធ្ងន់ ។​ក្រោយមកទើបកម្លាំងសមត្ថកិច្ច ចុះទៅដល់នាំជនល្មើស មកមន្ទីរពេទ្យឯកជន ដើម្បីធ្វើការព្យាបាល រួចបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីបន្ត ចាត់ការតាមនីតិវិធី ៕​សារ៉េត​

 

LEAVE A REPLY

Please enter your comment!
Please enter your name here