ញៀនថ្នាំខ្លាំង លោតសម្លាប់ខ្លួនបានសម្រេច

0
186

ភ្នំពេញ ៖ បុរសញៀនថ្នាំម្នាក់បានលោតសម្លាប់ខ្លួនមកក្រោមឮ​សូរ​ប្រាវ ប្រជាពលរដ្ឋ​ជា​ច្រើន​​នាំ​គ្នា​រត់​ចេញ​មក​មើល ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ម្នាក់នេះ​បែកក្បាល​ស្លាប់​បាត់​ទៅ​ហើយ ​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ទល់មុខ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​គឺជា​មនុស្ស​ញៀន​ថ្នាំ ហើយ​កន្លង​មក​ខាង​សាលា​ខណ្ឌដូនពេញ​ធ្លាប់​ចាប់​បាន​ចំនួន​២​ដង​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ឱ​អាកាស​ខ្ញុំ រួច​មក​ហើយ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​អ្នក​នៅ​ក្បែរ​កន្លែង​កើតហេតុ​គាត់​បានឮ​សំឡេង​ប្រាវ​ក៏​នាំ​គ្នា​រត់​ចេញ​ទៅ​មើល ស្រាប់តែ​ឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ អាយុប្រមាណ​ជា​២៦​ឆ្នាំ បាន​ដួល​បោក​ក្បាល​ស្លាប់​បាត់​ទៅ​ហើយ ភ្លាម​ៗ​នោះ​នគរបាល​ប៉ុស្តិ៍​ចតុមុខ និង​មន្ត្រី​សាលា​ខណ្ឌដូនពេញ​បាន​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​ជួយ​សំរួល​ចរាចរណ៍​កុំ​ឲ្យ​កកស្ទះ ។

យោង​តាម​ការ​ពិនិត្យ​របស់​មន្ត្រី​កោសល្យ​វិ​ច្ច័​យ​ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន ឃើញ​ស្នាមជើង​ជាន់​នៅ​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ជា​ដំបូល​ស​ង្ក័​សី ទើប​ជំនាញ​សន្និដ្ឋាន​ថា បុរស​ដែល​ស្លាប់​ខាងលើ​នេះ​បាន​លោត​ចុះ​ដោយ​ខ្លួនឯង​បោក​ក្បាល​ស្លាប់ មិន​មាន​នរណា​ច្រាន​ទម្លាក់​នោះ​ទេ ៕ អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here