​បេ​ក្ខ​នារី ឈិន ម៉ា​និច្ច ជាប់ជ័យលាភី“ Cambodian Idol” រដូវ​កាល​ទី២ ទទួលសារអបអរពីសម្តេចតេជោ

0
225

ភ្នំពេញ៖ទីបំផុត​បេ​ក្ខ​នារី ​បេ​ក្ខ​នារី ឈិន ម៉ា​និច្ច ដែល​ទទួលបាន​ជ័យជំនះ លេខ១ នៅក្នុង​កម្មវិធី “ Cambodian Idol” រដូវ​កាល​ទី២ វគ្គ​ផ្តាច់​ព្រ័ត​របស់​ទូរទស្សន៍​ហង្ស​មាសច មានស្រុកកំណើតខេត្ត កំពង់ស្ពឺ ​ទទួលបាន​ជ័យជំនះ លេខ១ នៅក្នុង​កម្មវិធី “ Cambodian Idol” រដូវ​កាល​ទី២ វគ្គ​ផ្តាច់​ព្រ័ត​របស់​ទូរទស្សន៍​ហង្ស​មាស កាលពីរាត្រីថ្ងទី២៥ ខែ ធ្នូនេះ ជាមួយទឹកប្រាក់ ១៥០លានរៀល ។

ក្នុងពិធីដ៏សោមនស្សន៍រីករាយនេះ សម្តេចតេជោ ហ៊ុនសែនក៏បានផ្ញើសារ ចូលរួមអបអរសាទរក្នុងកម្មវិធីនេះ ដោយសម្តេចបញ្ជាក់ថា ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​បេ​ក្ខ​នារី ឈិន ម៉ា​និច្ច ដែល​ទទួលបាន​ជ័យជំនះ លេខ១ នៅក្នុង​កម្មវិធី “ Cambodian Idol” រដូវ​កាល​ទី២ វគ្គ​ផ្តាច់​ព្រ័ត​របស់​ទូរទស្សន៍​ហង្ស​មាស ដែល​ទើបបាន​បញ្ចប់ នៅមុននេះ​បន្តិច។ តាមរយៈ​ការប្រកួតប្រជែង​កម្រិត​អន្តរជាតិ​នេះ​គឺ​បានបង្ហាញ​អោយឃើញ​នូវ​សមត្ថភាព​ពិត​របស់ក្មួយៗទាំងអស់។ ម្នាក់ៗគឺ​សុ​ទ្ឋ​តែមាន​ទេពកោសល្យ និង​សមត្ថភាព​គួរអោយ​សរ សើរ។ ទោះបីក្មួយៗមួយចំនួន​មិនបាន​ជាប់​ជ័យលាភី​លេខ​មួយ​ក្តី គឺ​ត្រូវ​តាំងចិត្ត​ខិតខំ​អោយ​កាន់តែ​ល្អ​ជាង​នេះ ដើម្បី​ចូលរួម​ប្រកួត ប្រជែង​នៅ​វគ្គក្រោយៗទៀត។

សូម​អរគុណ​ដល់ក្មួយៗគណៈកម្មការ​ទាំងអស់​ដូចជា ក្មួយ​ព្រាប សុវត្ថិ ក្មួយ ឱក សុគ​ន្ឋ​កញ្ញា ក្មួយ ណុប​បា​យ៉ា​រិ​ទ្ឋ និង ក្មួយ ឆន សុវណ្ណ​រាជ ព្រមទាំង​លោកនាយក​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស ដែល​បានរៀបចំ​កម្មវិធី​នេះ​ឡើង​ដើម្បី​ផ្តល់ឱកាស​អោយ​យុវជន បាន​ចូលរួម​ប្រកួតប្រជែង​សមត្ថភាព​លើ​ផ្នែក​ចម្រៀង។

ចំពោះក្មួយៗ ដែល​មិនទាន់បាន​ជាប់​ក្នុង​វគ្គ​នេះ គឺ​កុំ​ទាន់​អស់ សង្ឃឹម ត្រូវ​ព្យាយាម​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ចូលរួម​ប្រកួតប្រជែង​យកជ័យ​ជំនះ​អោយបាន​នៅ​វគ្គ​លើក​ក្រោយ។

ជូនពរក្មួយៗ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ជួបតែ​សេចក្តីសុខ ជោគជ័យ និង​សំណាងល្អគ្រប់ៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here