យកទូរស័ព្ទលាក់ ប្រុសស្នេហ៍ខឹងវាយ៣ដៃប៉ោងភ្នែករត់ទៅប្តឹងនគរបាលឲ្យជួយ

0
185

 

ភ្នំពេញ: កាលពីម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ត្រីម្នាក់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យឲ្យ​ជួយរកយុត្តិធម៌ដល់គាត់ បន្ទាប់ពីប្រុសស្នេហ៍វាយ៣ដៃជាំភ្នែកក្នុងពេលផឹកស៊ីហើយរូបគាត់ យកទូរស័ព្ទលាក់។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ សុខ នីម អាយុ៣៦ឆ្នាំ មុខរបរបម្រើការនៅភោជនីយដ្ឋានមនោរម្យ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងជ័យ ខណ្ឌមានជ័យ។ ចំណែកប្រុសស្នេហ៍មានឈ្មោះ ប៊ុត ថន អាយុ៤៣ឆ្នាំមុខរបររត់រ៉ឺម៉កម៉ូតូ​ ស្នាក់ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បើតាមស្ត្រីរងគ្រោះបានឲ្យសមត្ថកិច្ច​ដឹងថា កាលពីយប់ ថ្ងៃទី១៦ ខែមករាឆ្នាំ២០១៧ ប្រុសស្នហ៍របស់គាត់(ជនបង្ក)បានទិញជើងជ្រូកឲ្យ​រូបនាងស្លម្ជូរគ្រឿង ហើយពេលស្លឆ្អិន រូបគាត់បានទូរស័ព្ទហៅមិត្តភក្តិ៣នាក់ទៀតមកហូបបាយនឹងផឹកស្រាថ្នាំលេងជាមួយ។រហូតដល់ម៉ោង៧និង៣០នាទីយប់ ស្រាប់តែប្រពន្ធដើមរបស់ប្រុសស្នេហ៍បានទូរស័ព្ទហៅ​បុរសនេះឲ្យ​ទៅយកកូន តែគាត់មិនព្រមទៅ។ដោយឃើញបែបនេះទើបរូបនាងដេញ​ប្រុសស្នេហ៍​ជាច្រើន​លើកច្រើនសាឲ្យទៅយកកូន តែគាត់នៅតែមិនព្រមទៅទៀត។ បន្ទាប់មកនាងបានយកទូរស័ព្ទប្រុសស្នហ៍យកទៅលាក់ធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំង ទទូចសុំយកទូរស័ព្ទវិញ តែនាងបាននិយាយថា “ខ្ញុំឲ្យ​ទូរសព្ទបងឯងវិញ តែពីថ្ងៃនេះទៅឈប់មករករឿងខ្ញុំទៀត។

ស្រី្តរងគ្រោះបន្តថា ពេលនោះប្រុសស្នេហ៍របស់នាងកាន់តែខឹងខ្លាំងឡើងហើយ​បានស្ទុះ​ទៅវាយគាត់ចំភ្នែកខាងឆ្វេងចំនួន៣ដៃនឹងខាំកំភួនដៃខាងស្ដាំ ទើបនាងទ្រាំមិនបាន​ក៏ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងហើយបានរាយការណ៍ប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យមកជួយអន្តរាគមន៍ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានហេតុការណ៍នេះកើតឡើង​នគរបាលប៉ុស្តិ៍ស្ទឹង​មានជ័យ បានហៅជនបង្កនិងនារីរងគ្រោះមកណែនាំឈប់ឈ្លោះគ្នាព្រមទាំងឲ្យ​ខាងប្រុស​ចេញថ្លៃព្យាបាលទៅខាងស្រីដើម្បី​បញ្ចប់រឿងរួចពួកគេដឹកដៃគ្នាទៅផ្ទះវិញទៅ៕  អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here