រថយន្តព្រូសពន្លះម៉ូតូស៊ុយហ្ស៊ុយលេតត្រូវចំណុចផ្លូវបែកជាបួនស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់រួចបើករត់បាត់

ភ្នំពេញ៖ បុរសម្នាក់ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តព្រូសមួយគ្រឿងបើកបុកម៉ូតូជនរងគ្រោះពេញទំហឹងរួចបើកគេចខ្លួនបាត់បន្សល់ទុកស្លាកលេខរថយន្តនៅនិងកន្លែងកើតហេតុ។
ហេតុការណ៍នរះកើតហេតុកើតឡើងកាលពីវេលាម៉ោង១-៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៨ស្ថិតនៅចំណុចស្តុបដេអិន តាមបណ្តោយផ្លូវ១២៨កែងនិង២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ជនរងគ្រោះ(ស្លាប់)មានឈ្មោះជឹម សុខេង ភេទប្រុស អាយុ២៦ឆ្មាំ មានស្រុកកំណើត ភូមិព្រៃ​ក្តួច ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះទេ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគរឃើញរថយន្តព្រូសមួយគ្រឿងពណ៍សពាក់ស្លាកលរខភ្នំពេញ2Y-9447ធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះលុះមកដល់ផ្លូវបែកជាបួនចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកសុយស៊ូគីលេតពណ៌សលាយខៀវពាក់ស្លាកលខព្រៃវែង1L-5139ជិះដោយបុរស២នាក់តាមបណ្តោយផ្លូវ១២៨ទិេដៅពីលិចទៅកើត​ពេញទំហឹងបណ្តាលឲ្យជនខ្ទាតប្រមាណជា២០ម៉ែត្ររងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះក្លីនីកហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗតែអកុសលជនរងគ្រោះម្នាក់រងរបួសធ្ងន់ធ្ងរពេកបានដាល់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវត្រូវបានរថយន្តយកកន្លែងកើតហេតុវិញ។
ចំណែករថយន្តបង្កបានបើកររត់គេខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកស្លាកលេខរថយន្តជាប់និងកាងរថយន្តខាងមុខនៅនិងកើតហេតុ។ ក្រោកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាបណ្តោះអាសន្ន័រងចាំសាច់ញាត្តិយកឯការមកផ្ទៀតផ្ទាត់យកត្រឡប់ទៅផ្ទះវិញ។ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកោលស្យវិច័យរួចប្រគល់ជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពឺណី។ចំណែករថយន្តបង្កសមត្ថកិច្ចធ្វើការស្រាវជ្រាវយកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕  ខុង មីញ

Leave a Reply

Your email address will not be published. Required fields are marked *