បុរសខូចសតិខ្យល់គរស្លាប់ក្នុងចម្ការកៅស៊ូបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ

ខេត្តបាត់ដំបង៖   សាកសព​បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​ចំការកៅស៊ូ​ក្រុមហ៊ុន នាថ្ងៃថ្ងៃពុធ ៤ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​បឹង​អារក្ស ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។

មន្រ្តីនគរបាលស្រុកបវេលបានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ខុម ខ្វិន ភេទ​ប្រុស អាយុ៤៧ឆ្នាំ (មាន​ស្មារតី​មិន​គ្រប់លក្ខណ: ពិការភ្នែក​ខាងស្តាំ និង​គ​រថ្លង់) មាន​ទីលំនៅ​ភូមិ​សង្កែ​វា ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង។

តាម​ការបំភ្លឺ​របស់​ប្រជាពលរដ្ឋ សាច់ញាតិ​នៅ​ជុំវិញ​កន្លែងកើតហេតុ និង​ការធ្វើ​កោសល្យវិច័យ​របស់​សម​ត្ថ​កិច្ច​ជំនាញប្រាប់ថា  ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គរ គ្រាដែលចាកចេញ ពីផ្ទះដើរទៅចម្ការដោយសាច់ញាតិមិនដឹង ។

ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួច សាកសពជន​រងគ្រោះ​ត្រូវបានសមត្ថកិច្ចជំនាញ​ប្រគល់​ឲ្យ​បងប្អូន​សាច់ញាតិ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *