ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់រើសបានក្បាលគ្រាប់យកមកដំលេងផ្ទុះរបួសធ្ងន់

ខេត្តកោះកុង: ក្មេងប្រុសម្នាក់បានរងរបួសធ្ងន់​ត្រូវបានឪពុកម្តាយដឹកយកទៅសង្គ្រោះជាបន្ទាន់ បន្ទាប់ពីរើសបានក្បាលគ្រាប់កាំភ្លើងបន្សល់ទុកពីសម័យសង្គ្រាម(មិនស្គាល់គ្រាប់អ្វី)យកមកដំលេងបណ្តាលឲ្យផ្ទុះត្រូវអំបែងពេញដងខ្លួន។

ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង៦និង៥នាទីល្ងាច ថ្ងៃអង្គារ ៦រោច ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ ​២០១៩ នៅចំណុចខាង​ក្រោយមណ្ឌល​សុខភាព ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

មន្រ្តីនគរបាលស្រុកថ្មបាំងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភក្រ័ ឆាយ៉ា ភេទប្រុស អាយុ៧ឆ្នាំ មានទីលំនៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង រងរបួសដោយ​ត្រូវអំបែងគ្រាប់ជា​ច្រើនកន្លែង បន្ទាប់ពីបានរើសបានក្បាលគ្រាប់ មិនដឹងប្រភេទគ្រាប់អ្វី ហើយយកមកដំលេងតែម្នាក់ឯងនៅមុខផ្ទះ បណ្តាលឲ្យផ្ទុះឡើង គ្រាដែលឪពុកម្តាយចេញទៅរកស៊ីនៅក្រៅផ្ទះបាត់ ៕

ក្រោយកើតហេតុ ឪពុកម្តាយមកដល់ដឹកកូនដែលរងរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យបង្អែកស្រុក​ថ្មបាំងដើម្បីសង្រ្គោះជាបន្ទាន់ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *