ចាប់បានពស់ថ្លាន់ញីមួយគូ ឈ្មោលមួយគូ នៅសង្កាត់ភ្នំពេញថ្មី

0
214

​ភ្នំពេញ ​៖​  ​​ប្រជាពលរដ្ឋ​ចាប់​បានពស់ថ្លាន់​​ញី-ឈ្មោល​​៤​ក្បាលជា​​បន្តបន្ទាប់ ​ពេល​​កំពុង​​លូន​ចេញ​មក​រកស៊ី​មាន់​ទា នៅ​ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​ហើយ​បាន​យកទៅ​ប្រគល់​​ឱ្យ​ខាង​​មន្ត្រី​អភិរក្ស​សត្វព្រៃ​ ​​នៅ​តំបន់​សួនសត្វ​ភ្នំ​តា​ម៉ៅ​ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ​មករា ​២០១៧ នេះ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ពស់ថ្លាន់​ទាំង​៤​ក្បាលមាន​​ញី​២ និង​ឈ្មូ​ល​២ក្បាលហើយបើ តាម​ការ​ប៉ាន់ស្មាន ពស់​ទាំង​៤​ក្បាលមាន​​ទម្ងន់សរុប​​ប្រមាណ​ជាង​៤០​គីឡូក្រាម ។

​​ឈ្មោះសុខ នាង ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ជា​អ្នក​លក់ដូរ ស្នាក់​នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​បានឱ្យដឹង​ថា  ពស់​ទាំង​៤​ក្បាលនេះ ត្រូវ​​​គាត់​ចាប់​បានជា​បន្តបន្ទាប់​ ខណៈ​ពេល​​ដែល​ពស់​ទាំងនោះ​ បាន​លូន​មក​រកស៊ី​មាន់​-ទា​ ដែល​គាត់​ចិញ្ចឹម​នៅ​​ក្រោយ​ផ្ទះ​ ។

តាម​​ម្ចាស់​ពស់​បានឱ្យ​ដឹង​ទៀត​ថា នៅ​យប់​ថ្ងៃ​ទី​១៧ ​មករា គាត់​បានឮ​មាន់​ទា​ផ្អើល ​ក៏​បាន​ចេញ​មក​មើលឃើញ​ពស់-​ញី ឈ្មូ​ល​ចំនួន២​ក្បាល ​ក៏​បាន​ចាប់​ក្រុង​​ទុក ។​ លុះ​នៅ​យប់​ថ្ងៃ​ទី​១៨ ​មករា ស្រាប់តែ​ឃើញ​ពស់​២​ក្បាល​ទៀត​ចេញ​មក​ប្រុង​រកស៊ី​មាន់​ទា​ទៀត ​ក៏​ចាប់​បាន​២​ក្បាលទៀត រួច​បាន​រាយ​ការ​ប្រាប់​ប្រធាន​ភូមិ ទាក់ទង​ហៅ​អភិរក្ស មក​យក​ទៅ​ចិញ្ចឹម​នៅ​ភ្នំ​តា​ម៉ៅ​តែម្តង៕ អូន ធួក

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here