រថយន្តបើកលឿនដល់ផ្លូវកោងក្រឡាប់ស្លាប់ស្រ្តី៥នាក់ទាំងអស់

0
15

ខេត្តកំពង់ធំ: មានគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធទ់មួយ កើតឡើងនៅវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នៅត្រង់ចំណុចផ្លូវវាងក្រុង! ក្នុងភូមិព្រៃតាហ៊ូនិងសេរីវង្សN6(ផ្លូវអាស៊ានវាងក្រុង) សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ដោយរថយន្តមួយគ្រឿងបើកធ្លាក់ផ្លូវកោង បណ្តាលឲ្យមនុស្សស្រីស្លាប់ ៥នាក់ (ស្រីទាំងអស់) នៅ  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

 សមត្ថកិច្ចបានអោយដឹងថាគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តម៉ាកកាមរីបាឡែន ពណ៏ស លេខ 2 AS 6715ភ្នំពេញ បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោងរថយន្តបានវេចង្កូចមកធ្វេងដៃធ្លាក់ថ្នល់ក្រឡាប់ផ្ងារជើង ធ្វើអោយមនុស្សស្រីទាំងអស់ដែលជិះក្នុងរថយន្ដមានគ្នាចំនួន០៥នាក់បានស្លាប់ទាំងអស់។

 ជនរងគ្រោះទី១/អ្នកបើកបររថយន្តភេទ ស្រី ឈ្មោះ ឌុក វល្ល័ក្ខ ជាមន្រ្ដីនគរបាលនៅនាយកដ្ឋានក្រសួងមហាផ្ទៃ។ទី២/អ្នករួមដំណើរឈ្មោះអួន ចាន់ធារី ភេទស្រីអាយុ34ឆ្នាំរស់នៅភូមិទី4ឃុំស្វាយលួងស្រុកកណ្តៀងខេត្តពោសាត់(ស្លាប់)។ទី៣/អ្នករួមដំណើរឈ្មោះ ឡាច ស្រីម៉ុមភេទស្រីអាយុ26ឆ្នាំរស់នៅភូមិជំរៅឃុំពារាមស្រុកបាទីខេត្តតាកែវ(ស្លាប់)។ទី៤/អ្នករួមដំណើរឈ្មោះ ដុក ចាន់វលក្ខ័ណ៌ភេទស្រីអាយុ26ឆ្នាំរស់បឹងកេងកងទី3ខណ្ណ័ចំការមនរាជធានីភ្នំពេញ(ស្លាប់)។ទី៥/អ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណ(ស្លាប់)។

លោកអធិការក្រុងស្ទឹងសែន  លោក ញែម ឈុនលី បានអោយដឹងនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះថា សាកសពទាំង០៥នាក់យើង រកឃើញអត្តសញ្ញាណអ្នកបើកបរបានម្នាក់ហើយ គាត់ឈ្មោះ ឌុក វល្ល័ក្ខ ភេទស្រី ជាមន្រ្ដីនគរបាលនៅនាយកដ្ឋានក្រសួងមហាផ្ទៃ នៅឯភ្នំពេញ !បច្ចុប្បន្ន សពបានដំកល់ទុកនៅមន្ទីរពេទ្យខេត្តដើម្បីស្រាវជ្រាវរកសាច់ញាតិបន្ដទៀត៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here