បើ​ត្រាំ​ហ៊ាន​ប៉ះ​ កូរ៉េ​ខាង​ជើង​ប្រកាស​ប្រើ​នុយក្លេអ៊ែរ​ធ្វើ​សង្គ្រាម​ដើម្បី​ទប់ទល់​

0
197

 

 

 

 
កូរ៉េ​៖​កូរ៉េ​ខាង​ជើង​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ដោយ​គំរាម​បង្កើត​សង្គ្រាម​នុយក្លេអ៊ែរ​ប្រឆាំង​សហរដ្ឋអាមេរិក​ បើ​លោក​ដូណាល់​ត្រាំ​ បើក​ការ​វាយប្រហារ​លើ​កូរ៉េ​ខាង​ជើង​មែន​នោះ​។
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​បាន​សរសេរ​នៅ​ថ្ងៃ​សៅរ៍​ទី​២២ខែ​មេសា​ឆ្នាំ​២០១៧​បញ្ជាក់​ថា​៖​ កូរ៉េ​ខាង​ជើង​នឹង​ឆ្លើយ​តប​ចំពោះ​សង្គ្រាម​ទាំង​ស្រុង​ ដែល​ជា​សង្គ្រាម​នុយក្លេអ៊ែរ​ប្រឆាំង​តប​ទៅ​សហរដ្ឋអាមេរិក​វិញ​។ហើយ​ធានា​ថា​នឹង​បាន​ជ័យជំនះ​ចក្រ​ក្រពន្តិ​និយម​អាមេរិក​។
សារ​ខាង​លើ​គឺ​សារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ក្នុង​ចំណោម​សារ​ទាំង​៣បាន​ថ្លែង​ការណ៍​ពី​ថ្ងៃ​សៅរ៍​ និង​ការ​បន្ទរ​ពី​ក្រោយ​មន្ត្រី​រាជរដ្ឋាភិបាល​ជាន់​ខ្ពស់​ម្នាក់​ដែល​បាន​មាន​ប្រសាសន៍​ក្នុង​ក្បួន​យោធា​ Day of the sun នៅ​ទី​ក្រុង​ព្យុងយ៉ាង​ កាល​ពី​ដើម​ខែ​នេះ​។
កូរ៉េ​ខាង​ជើង​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​និង​រដ្ឋ​បាល​របស់​លោក​ត្រាំ​ ថា​បាន​ធ្វើ​អោយ​ភាព​តាន​តឹង​ នៅ​ឧបទ្វីប​កូរ៉េ​ឡើង​កម្ដៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​។
សារ​របស់​លោក​ទំនង​ជា​ចង់​សំដៅ​ផ្ទាល់​នៃ​ការ​មកដល់​របស់​កង​នាវា​ដឹក​យន្តហោះ​ចម្បាំង​ Uss carl vinson នៅ​ឧបទ្វីប​កូរ៉េ​។
សូម​បញ្ជាក់ថា​៖​ក្នុង​ថ្ងៃ​សៅរ៍​ជា​មួយ​គ្នា​ កូរ៉េ​ខាង​ជើង​ក៏​បាន​គំរាម​កំហែង​សង្គ្រាម​នុយក្លេអ៊ែរ​លើ​ប្រទេស​អូស្ត្រាលី​ដែរ​ បន្ទាប់​ពី​ប្រទេស​អូស្ត្រាលី​ព្រម​អោយ​កង​កម្លាំង​អាមេរិក​មក​កាន់​ប្រទេស​ខ្លួន​ ៕​ សិរសា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here