នារី​ស្រស់​ស្អាត​ម្នាក់​​លោត​ពី​លើ​ខុន​ដូ​ជាន់​ទី​១២សម្លាប់​ខ្លួន​មិន​បាន​សម្រេច​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​

0
411

 

 

 

 

ភ្នំពេញ​៖​នារី​ស្រស់​ស្អាត​ម្នាក់​លោត​ពី​លើ​ខុន​ដូ​ជាន់​ទី​១២ដើម្បី​សម្លាប់​ខ្លួន​មិន​បាន​សម្រេច​បណ្តាលអោយ​រង​របួស​ធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​។ហេតុការណ៍នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​១៤:២០នាទី​រសៀល​ថ្ងៃទី​១៨ខែ​ឧសភា​ឆ្នាំ​២០១៧ស្ថិត​នៅក្នុងបន្ទប់លេខ ១២០៦ ខុនដូរCAនិងSA ផ្លូវបេតុងក្រុមទី៧៨ភូមិទី ១៤ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
ជនរងគ្រោះត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ហាក់​ ឌីជូលីន អាយុ ១៧ ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលផ្លូវព្រះមុនីវង្ស ក្រុមទី ៧៤ ភូមិទី ១៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ជនរងគ្រោះនិងមិត្តភក្ត្រ័ម្នាក់ទៀតឈ្មោះ ឈុន​ ឡេង ភេទប្រុសអាយុ២៣ឆ្នាំបានមកជួលបន្ទប់លេខ១២០៦ខុនដូខាងលើស្នាក់នៅ១យប់តំលៃ៤០ដុល្លា។លុះដល់ម៉ោង១៣​:៣០នាទីថ្ងៃ​ដដែល​ជនរងគ្រោះបានប្រើអោយទៅយកខោអាវនៅផ្ទះជួល​។​រហូត​ដល់ម៉ោងកើតហេតុខាងលើបុគ្គលិកខុនដូរក៏ឮសូរសំលេងធ្លាក់គ្រាំងចូលក្នុងអាងទឹកចិញ្ចឹមត្រីរួចក៏ផ្អើលឆោរឡោថា:មានមនុស្សលោតសំលាប់ខ្លួនរួចក៏ហៅរថយន្ត​សង្គ្រោះ​ដឹកយកទៅ​ព្យាបាល​នៅមន្ទីរពេទ្យកាល់ម៉ែត្រ។​បន្ទាប់​មក​គេ​ឃើញ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​មក​កន្លែង​កើត​ហេតុ​ដើម្បី​ត្រួតពិនិត្យ​ថែមទាំង​រាយការណ៍​ថ្នាក់​លើ​បន្ត​ទៀត​។
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា​ ក្រោយ​ពី​ធ្វើ​កោសល្យវិច័យ​រួច​៖ឃើញក្រយ៉ៅបាតជើងចំនួន២កន្លែងជាប់នៅលើឥដ្ឋ​និង​ក្រយ៉ៅម្រាមដៃ១កន្លែងជាប់នៅស៊ុំបង្អួច​ពុំ​មាន​នរណា​ធ្វើ​អត្តឃាត​នោះ​ឡើយ​។
បច្ចុប្បន្ននេះ​ជនរងគ្រោះកំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​៕​សារ៉េត​

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here