បើក​ហាង​ផឹកសុី​យក​ទ្រូង​ផ្លូវ​ធ្វើ​ចំណត​រថយន្ត​ត្រូវម៉ូតូបុកបណ្តាលអោយរងរបួសធ្ងន់នៅ​ខណ្ឌ​ចំកាមន​

0
206

 

 
ភ្នំពេញ៖​ រថយន្តម៉ាកឡិចសុីសមួយគ្រឿងបានចតតាមចញ្ចើមផ្លូវសាធារណៈ​បំពានពីគំនូសច្បាប់ចរាចរណ៍ហើយត្រូវបុរសម្នាក់ជិះម៉ូតូមកបុកពីក្រោយបណ្តាលអោយរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។
​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១០ខែតុលាឆ្នាំ២០១៧​ នៅចំណុចមុខភោជនីណ៍ដ្ឋាន​គូស៊ោងយៀង​ តាមបណ្តោយម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌចំកាមន។
​ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចសុីសRX 300 ពណ៌​ស​​ពាក់ស្លាកលេខភ្នំពេញ2AM 5448 បា​នបើកមកចតនៅមុខភោជនីយ៍ដ្ឋានខាងលើកតាមដងផ្លូវយ៉ាងអនាធិបតេយ្យ​ ដោយបំពាននិងគំនូសច្បាប់ចរាចរណ៍​ ស្ទើតែពាក់កណ្តាលផ្លូវ។​ បន្ទាប់មកស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូម៉ាកស្មាស់វី​ ពណ៌​ក្រហម​ ពាក់ស្លាកលេខក្រុងព្រសីហនុ​ 1C 3127 ធ្វើដំណើរតាមដងផ្លូវ​ព្រះ​មន្នី​វង្ស​ក្នុងទិសដៅពីត្បូងទៅជើងដោយស្មានតែរថយន្តឡិចសុីកំពុងធ្វើដំណើរក៏ជ្រុលបុកពីក្រោយតែម្តងបណ្តាលអោយដួលបោកក្បាលរងរបួសធ្ងន់។
​ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្ក្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ​ ចំណែករថយន្តនិងម៉ូតូត្រូវបាន​កម្លាំង​នគរ​បាល​មូលដ្ឋានសហការជាមួយជំនាញស្ទូចរថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំដោះស្រាយពេលក្រោយ។ គួបញ្ជាក់ថា​ ទីតាំងខាងលើតែងតែមានរថយន្តជាច្រើនគ្រឿងចត​នៅខាងមុខស្ទើ​រាល់ថ្ងៃដោយមិនគិតពីការកកស្ទះនិងគ្រោះថ្នាក់ដល់អ្នកដ៏ទៃ៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here