បើករថយន្តបត់ឆ្លងផ្លូវត្រូវម៉ូតូបុកបណ្តាលឲ្យរងរបួសធ្ងន់

0
173

 

 

 

 

ភ្នំពេញ៖ តារាសម្តែងល្បីឈ្មោះម្នាក់បើករថយន្តស៊េរីទំនើបបត់ឆ្លងផ្លូវបំរុងចូលចាក់សាំងត្រូវម៉ូតូជិះបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩៖​៣០នាទីយប់ថ្ងៃទី១៥ខែតុលាឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ២០២មុខការាស់សាំងកាតិចក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោគ។

តាម​ប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញតារាសម្តែងល្បីឈ្មោះប្រុសស្រីពីដួងបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកលិចសុីសRX450hពណ៏សពាក់ស្លាកលេខភ្នំពេញ2AQ-1619បើកបរតាមបណ្តោយផ្លូវម៉ោសេទុងទិសដៅពីត្បូងទៅជើងលុះមកដល់ផ្លូវ២០២ចំណុចកើតហេយុខាងលើបានបត់ឆ្វេងដៃបំរុងចូលមកចាក់សាំងទើបនិងបត់បានពាក់កណ្តាលផ្លូវត្រូវបានម៉ូតូមួយគ្រឿងម៉ាកសង់បុិច​ពណ៌​ខ្មៅពាក់ស្លាកលេខភ្នំពេញ1BG-9145ជិះដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុករថយន្តចំណាក់កណ្តាលពេញទំហឹងបណ្តាលឲ្យបាក់ជើងម្ខាងរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅ​ព្យាបាល​ភ្លាមៗដែរ។ចំណែកតៃកុងនិងរថយន្តត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តមកប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់៣​ ​ដោយ​ឡែក​រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងយកមករក្សារទុក្ខនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោគរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕​ខុង​មុីង​

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here