អ្នកប្រដាល់ កែវ រំចង់ បានប្រកួតចាញ់ជើងខ្លាំង Morgan ដោយពិន្ទុកាលពីយប់ថ្ងៃទី២៩ ខែតុលា ក្នុងកម្មវិធី Best Of Siam ដែលធ្វើឡើងនៅទឹកដីប្រទេសបារាំង។
ក្នុងទឹកទី១ កីឡាករទាំងពីរហាក់វាយស្រុសគ្នាគួរឲ្យចាប់អារម្មណ៍ តែចូលដល់ទឹកទី២ អ្នកទាំងពីរនៅតែបង្កើនការវាយស្រុក ប៉ុន្តែកីឡាករខាងម្ចាស់ផ្ទះហាក់ធ្វើបានល្អជាងដោយទាត់ និងវាយដោយកណ្ដាប់ដៃចំគោលដៅ។
ចាប់ផ្ដើមទឹកទី៣ កីឡាករកម្ពុជារូបនេះបានព្យាយាមចូលវាយតាមបច្ចេកទេសដោយមានទាត់ជើងក្រោយ និងប្រើកណ្ដាប់ដៃ ប៉ុន្តែត្រូវបានគេមើលឃើញថាហាក់មិនសូវចំគោលដៅល្អ។ ទន្ទឹមនឹងនោះកីឡាករបារាំងបានប្រើជង្គង់បោះចំៗគោលដៅដែលធ្វើឲ្យ រំចង់ ដួលផងដែរ។ ចាប់ផ្ដើមទឹកទី៤ កីឡាករម្ចាស់ផ្ទះនៅតែប្រើជង្គង់បានល្អខណៈ រំចង់ ព្យាយាមប្រើកណ្ដាប់ដៃ។ អ្នកទាំងពីរបានប្រើពេល ៥ទឹកពេញដើម្បីប្រកួតគ្នាគ្មានបន្ថយដៃ។ រហូតចប់ទឹកទី៥ កែវ រំចង់ ចាញ់ពិន្ទុកីឡាករបារាំង Morgan Adrar ដោយពិន្ទុ៕
https://youtu.be/pvI-Gc1Uju8
