នៅថ្ងៃទី៣១ខែតុលាឆ្នាំ២០១៦នេះតាមប្រភពព័ត៌មានពីបរទេសបានឲ្យថាក្នុងការប្រកួតបរវរកញ្ញាភពផែនដី Miss Earth ស្រីស្រស់វ័យ២៣ឆ្នាំមកពីប្រទេស អេក្វាទ័រ នាង Katherine Espin បានគ្រងមកុដ Miss Earth 2016 ដ៏ស្រស់ស្អាតបំពាក់ដោយ Miss Earth 2015 នាង Angelia Ong កាលពីថ្ងៃទី២៩ខែតុលានៅក្រុងPasay ប្រទេសហ្វីលីពីន ។ ក្រៅពីជ័យលាភី Miss Earth 2016 នេះមានបរវរកញ្ញាបីរូបទៀត មកពី កូឡំប៊ី , វ៉េណេហ្ឋូអេឡា និង ប្រេស៊ីល បានគ្រងមកុដ Miss Earth –Air , Miss Earth- Water , Miss Earth -Fire គឺខ្យល់ ទឹក និងភ្លើង ដែលផែនដីមិនអាចខ្វះបាន។
Katherine Espin និយាយទាំងទឹកមុខរីករាយថា “ខ្ញុំរំភើបខ្លាំងណាស់ នេះជាក្តីស្រមៃរបស់ខ្ញុំ! ខ្ញុំចង់ក្លាយជាបរវរកញ្ញា Miss Earth តាំងពីមានអាយុទើប១៦ឆ្នាំមកម្លេះ ចាំបានថាមាននារីម្នាក់ជនជាតិអេក្វាទ័រឈ្មោះOlga Alava គ្រងមកុដនេះ ពេលនោះខ្ញុំស្រមៃថាជាខ្ញុំ ហើយថ្ងៃនេះខ្ញុំធ្វើបាន ឈ្មោះជា Miss Earth ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីបរិស្ថាននិងផែនដី ” ។
Katherine Espin ថែមទាំងជម្រុញទឹកចិត្តនារីវ័យក្មេង ជំនាន់ក្រោយទៀតឱ្យបំពេញក្តីស្រមៃ របស់ខ្លួន ព្រោះគ្រប់គ្នាមានឱកាស ក្លាយជាបវកញ្ញាពិភពលោកឆ្នាំ២០១៦ ៕ ប្រសើរ
Katherine Espin ថែមទាំងជម្រុញទឹកចិត្តនារីវ័យក្មេង ជំនាន់ក្រោយទៀតឱ្យបំពេញក្តីស្រមៃ របស់ខ្លួន ព្រោះគ្រប់គ្នាមានឱកាស ក្លាយជាបវកញ្ញាពិភពលោកឆ្នាំ២០១៦ ៕ ប្រសើរ
