ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៤ ខែធ្នូនេះ ប្រធានគណៈកម្មាធិការជាតិអូឡំាពិកកម្ពុជា លោក ថោង ខុន បានដឹកនំាថ្នាក់ដឹកនំាកីឡាប្រដាល់កម្ពុជា ចូលជួបសំណេះសំណាលជាមួយស្តេចប្រដាល់សកលអាជីពរបស់ហ្វីលីពីន លោក មេនី ប៉ាគីអៅ ( Manny Pacquiao) ដើម្បីសំណេះសំណាលនិងរឹតចំណងមិត្តភាពឲ្យកាន់តែរឹងមាំ។
ពិធីនេះមានការចូលរួមពី កីឡាករ កីឡាការិនី ប្រដាល់ និងផ្នែកផ្សេងទៀតជាច្រើន ហើយភាគីទាំងពីរបានសម្តែងការរីករាយ និង ផ្តោះប្តូរយោបល់និងដកស្រង់បទពិសោធន៍លើបច្ចេកទស កីឡាប្រដាល់សកលផងដែរ៕ ស្រទន់
