នាងណង ណាត តាេរាសិចស៊ីថៃ ត្រូវបានគេស្គាល់ឈ្មោះជាផ្លូវការថា Kejsarin Chaichalermphol មានអាយុ ៣១ឆ្នាំ បានជួបស្នេហ៍នឹងបុរសអាមេរិកវ័យ៧០ឆ្នាំ ។
អតីតតារាសិចរូបនេះប្រាប់ថា ការបួងសួង និងសមាធិ បានជួយឲ្យនាងស្វែងរកឃើញបុរសអាយុច្រើនជាងនាងជាង ២ដង ដែលជាស្ថាបត្យករសញ្ជាតិអាមេរិកលោក Harold Jennings Nesland Jr។ ណង ណាត ជាមនុស្សជឿលើទស្សនៈព្រះពុទ្ធ “ធ្វើល្អ សមាធិ និងបួងសួង”។
បន្ទាប់ពីបានជួបស្នេហ៍ពិត នាងសម្រេចចិត្តបោះបង់ជាតារាសម្ដែងរឿងបែបយុវវ័យឲ្យក្រុមហ៊ុន Tokyo Hunter និង Asian Heart រួចទៅរៀបការជាមួយបុរសក្នុងក្ដីសុបិននាងវិញ។ ភាពយន្តបែបក្ដៅសាច់របស់នាង ទទួលការចាប់អារម្មណ៍ខ្លាំង និងចែកចាយច្រើននៅទូទាំងប្រទេសថៃក្នុងអំឡុងឆ្នាំ ២០០០។
នាងបានដើរចេញពីឧស្សាហកម្មសិច រួចទៅរៀបការជាប្រពន្ធស្របច្បាប់ជាមួយលោក Nesland ក្នុងឆ្នាំ ២០១២ ៕ ជំនោរ
