បាល់ទាត់ពិភពលោកនារី៖ អតីតម្ចាស់ជើងឯកអាល្លឺម៉ង់បំបាក់នីហ្សេរីយ៉ា៣-០ឡើងវគ្គ៨ក្រុម

0
248

បាល់ទាត់អន្តរជាតិ៖ ក្រុមជម្រើសជាតិផ្នែកនារីអាល្លឺម៉ង់ ដែលជាអតីតម្ចាស់ជើងឯកពិភព លោកផ្នែកនារីកាលពីឆ្នាំ២០១៥ បានយកឈ្នះក្រុមជម្រើសជាតិផ្នែកនារីនីហ្សេរីយ៉ាក្នុងលទ្ធ ផល៣ទល់០ ក្នុងជម្រុះវគ្គ១៦ក្រុមចុងក្រោយ។

ក្នុងការប្រកួតវគ្គទី១ ក្រុមជម្រើសជាតិនារីអាល្លឺម៉ង់បានរកគ្រាប់បាល់បាន២គ្រាប់ដោយនៅ នាទីទី២០ កីឡាការិនី A. Popp និងនាទីទី២៧កីឡាការិនីនីហ្សេរីយ៉ាធ្វើឲ្យមានកំហុសក្នុងតំបន់ គ្រោះថ្នាក់ ធ្វើឲ្យអាល្លឺម៉ង់បានបាល់ប៉េណាល់ទីដោយកីឡាការិនី S. Däbritz ជាអ្នកទាល់បាល់ ប៉េណាល់ទី។

ចូលដល់វគ្គទី២ កីឡាការិនីអាល្លឺម៉ង់ L. Schüller រកគ្រាប់បាល់បាន១គ្រាប់ទៀតនៅនាទីទី ៨២ ធ្វើឲ្យចប់ការប្រកួតក្រុមជ​ម្រើសជាតិនារីអាល្លឺម៉ង់យកឈ្នះក្រុមជម្រើសជាតិនីហ្សេរីយ៉ា៣ទល់ ០។ លទ្ធផលនេះធ្វើឲ្យអាល្លឺម៉ង់ឡើងទៅវគ្គ៨ក្រុមចុងក្រោយបន្តទៀត ខណៈដែលនីហ្សេរីយ៉ា អស់ឱកាសឡើងវគ្គបន្តទៀតហើយ ។

មួយក្រុមទៀតគឺន័រវេសបានយកឈ្នះក្រុមអូស្ត្រាលីក្នុងលទ្ធផលបាត់បាល់ប៉េណាល់កាត់សេចក្តី។ ចំណែកក្រុមដែលត្រូវប្រកួតយប់នេះគឺអង់គ្លេសប៉ះជាមួយក្រុមកាម៉េរូនម៉ោង១១យប់ ខណៈក្រុមម្ចាស់ផ្ទះបារាំងប៉ះក្រុមប្រេស៊ីល។ ចំណែកនៅថ្ងៃស្អែក(ថ្ងៃទី២៤ ខែមិថុនា) ក្រុមអេស្ប៉ាញប៉ះជាមួយក្រុមខ្លាំងអាមេរិក និងក្រុមស៊ុយអែត ប៉ះក្រុមកាណាដា ។

ក្រុមអាល្លឺម៉ង់ និងក្រុមន័រវេសបានកក់កៅអីទៅកាន់វគ្គ៨ក្រុមហើយ នៅសល់៦ក្រុមទៀតនឹងឃើញលទ្ធផលនៅយប់នេះនិងយប់ស្អែក ៕ រតនា

LEAVE A REPLY

Please enter your comment!
Please enter your name here