ចន ច័ន្ទលក្ខណា​ ប្រធានសមាគមសិល្បករខ្មែរ ផ្តួចផ្តើមធ្វើបុណ្យ៧ថ្ងៃជូនអ្នកស្លាបដោយអគារលំសង្កត់

0
225

ភ្នំពេញ៖ដើម្បីឧទ្ទិលបុណ្យកុសលជូនដួងវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយសារឧបទ្ទវហេតុ រលំបាក់អគា៧ជាន់ នៅខេត្តព្រះសីហនុ អ្នកនាង ចន ច័ន្ទលក្ខណា​ ជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងអ្នកផ្តើមបុណ្យមួយចំនួនទៀត រួមទាំងសិល្បករ-សិល្បការិនី បានរួមគំនិតគ្នាធ្វើបុណ្យ៧ថ្ងៃ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ។

​តាមគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរសារយ៉ាងដូច្នេះថា «នៅថ្ងៃទី២៧ ស្អែកនេះ នាងខ្ញុំសូមគោរពអញ្ជើញបងប្អូនសិល្បករ-សិល្បការនី និង បងប្អូនជនរួមជាតិខ្មែរទាំងអស់ សូមគោរពអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ចំពោះបងប្អូនជនរងគ្រោះ ដែលបានស្លាប់ដោយឧបទ្ទវហេតុរលំបាក់ អគា៧ជាន់ នៅខេត្តព្រះសីហនុ»

អ្នកនាងបានសរសេរបន្តថា «អ្នកផ្តើមបុណ្យ, ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត មេកុដិលេខ២៤ វត្តនាគវ័ន រាជធានីភ្នំពេញ, ប្រធាន​សមាគមសិល្បករខ្មែរ និងសមាជិក សមាជិកា, កញ្ញា So Danita (សូ ដានីតា)និង លោក Tan Kimsour (តាន់ គឹមសួរ)»

អ្នកនាង ចន ច័ន្ទលក្ខណា បានបន្ថែមថា «នាងខ្ញុំ សូមជំរាបបងប្អូនសិល្បៈឲ្យបានជ្រាបថា នាងខ្ញុំផុសអញ្ជើញបងប្អូនជាសាធារណៈបែបនេះ នាងខ្ញុំសង្ឃឹមថា បងប្អូន និង​មិនប្រកាន់ ព្រោះនាងខ្ញុំបានអញ្ជើញក្នុង Group រួចហើយ ខ្ញុំអត់មានពេលឆាត Private បានគ្រប់ៗគ្នាទេ ព្រោះខ្ញុំមានការងារច្រើនដែលត្រូវធ្វើ។ ដូច្នេះបើក្រុមការងារ ឬ​ជំនួយការខ្ញុំ Call អញ្ជើញបងប្អូនសូមកុំប្រកាន់ ដូច្នេះសូមមេត្តាបងប្អូនជួយឆ្លើយតប ក្នុងខមមិននៃសារ ដែលនាងខ្ញុំបានបង្ហោះអញ្ជើញបងប្អូន ជាសាធារណៈដោយអនុគ្រោះផង ព្រោះស្អែកនេះខ្ញុំរវល់ជាមួយកម្មវិធី ដែលជាន់គ្នាច្រើន ហើយសុទ្ធតែជាកម្មវិធីដើម្បីសង្គមដូចគ្នា​។ ជាការងារដើម្បីជនរងគ្រោះខ្មែរយើងទេ»

កម្មវិធីបុណ្យ​ត្រូវធ្វើឡើង ចាប់ព្រឹកថ្ងៃទី២៧ ខែមិថុនា ​ចាប់ពីវេលាម៉ោង ៨៖០០នាទី នៅទីតាំងវត្តនាគវ័ន រាជធានីភ្នំពេញ និងបញ្ចប់នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ៕ វិល័យ

 

LEAVE A REPLY

Please enter your comment!
Please enter your name here