តារា​សម្ដែង​សិច​ស៊ីសាច់​ខ្ចី​ ​ដើមទ្រូង​មូលក្លុំ​ កញ្ញា ដេ​ន​នី ក្វាន់ កំពុងឈឺដេកនៅពេទ្យនៅថៃ

0
234

ភ្នំពេញ​ ៖ ​ ស្រប​ពេល​ដែល​បាត់​មុខ​ពី​ការ​Live​ លក់​ផលិតផល ​និង​សិល្បៈ​មួយ​រយៈពេល​នេះ ​ស្រាប់​តែ​មាន​ដំណឹង​ថា​តារា​សម្ដែង​ស្រី​សិច​ស៊ីសាច់​ខ្ចី​សម្បូរ​សាច់​ដើមទ្រូង​មូលក្លុំ​ កញ្ញា ដេ​ន​នី ក្វាន់ បាន​ធ្លាក់ខ្លួន​ឈឺ​មាន​រយៈពេល​ប្រមាណ​ជាង​២​សប្ដាហ៍​មក​ហើយ។ ប៉ុន្តែ​គេ​ពុំ​ទាន់​ដឹង​ទេ​ថា​នាង​មាន​បញ្ហា​ជំងឺ​អ្វី​នៅឡើយ​ទេ​?។ ដេ​ន​នី ក្វាន់ អំឡុងពេល​១​សប្តាហ៍​នេះ​ នាង​បានសម្រេច​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្មែរ​ ប៉ុន្តែ​ដោយសារ​អាការៈ​ជំងឺ​មិន​មាន​សភាព​ធូរ​ស្រាល​ ឬ​ថមថយ​នោះ​នាងក៏បាន​ធ្វើដំណើរ​បន្ត​ចេញទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយកន្លែង​នា​ទឹកដី​ប្រទេស​ថៃ​។​

​កញ្ញា ដេ​ន​នី ក្វាន់ បាន​ប្រាប់​ឲ្យ​ដឹង​ពី​ប្រទេស​ថៃ​មក​ថា ​មួយ​សប្ដាហ៍​មុន​សម្រាក​នៅ​ពេទ្យ​ខ្មែរ គ្រូពេទ្យ​ចេះតែ​ថា​មិន​អីៗ​ តែ​ពេលមកដល់​ថៃ​ពិនិត្យ​ហើយ​ទើប​ដឹង ហ៊ឺ ! ឥឡូវ​ត្រូវ​សម្រាក​នៅ​ពេទ្យ​ប្រហែល​២​សប្ដាហ៍​ហើយ ​ជូនពរ​ខ្លួនឯង​ឆាប់​ជា ស៊ូៗ​។​ ខ្ញុំ​មិន​អី​ទេ អរគុណ​ហ្វេ​ន​ទាំងអស់គ្នា​ដែល​បាន​ផ្ញើ​សារ​សួរសុខទុក្ខ​ និង​ជូនពរ​ខ្ញុំ​។​

​ ​ កញ្ញា ដេ​ន​នី ក្វាន់ ត្រូវបាន លោក ចាន់ មករា ជាគូស្នេហ៍ បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នាង​កំពុង​ដេកពេទ្យ​មក​ថា ​អរគុណ​អា​ប្អូនប្រុស ដែល​មកជួយ​សម្រាល​ប​ន្ទុ​ក​បង កុំ​អី​មិនដឹង​មាន​អ្នកណា​ទិញ​បាយ​ឲ្យ​ហូប​ទេ​។​ ហើយ​សូមឲ្យ​អ្នកជំងឺ​កុំ​ឈឺ​យូរ​ពេក ​ឆាប់​ជា​ប្រញាប់​ទៅរក​ស៊ី​វិញ ​ឈឺ​ប៉ុណ្ណឹង​ហើយ​នៅ​ស្រែក​ឮ​ម្តងៗ​ទៀត​ហា​។​ផុ ស​រូប​មួយ​សិន ​កុំ​ឲ្យ​គេ​ថា​ឯង​គ្មាន​ភាព​ទទួលខុសត្រូវ ៕ វិល័យ

LEAVE A REPLY

Please enter your comment!
Please enter your name here