តារាសម្តែង កុសម៉ា លីនដា ជាមួយសម្រស់ដ៏ទាក់ទាញ ពេលប្រឡូកក្នុងពិភពសិល្បៈ

0
214

(ភ្នំពេញ)៖ មហាជន​ដែលនិយមទស្សនាភាពយន្តភាគខ្មែរដឹងថា កញ្ញា កុសម៉ា លីនដា  ជាតារាសម្តែងស្រីមួយរូបដែលមានទេពកោសល្យសិល្បៈសមរម្យ និងរូបសម្រស់ទាក់ទាញដល់ក្រសែរភ្នែកបុរសៗទាំងឡាយ។ កន្លងមកតារាស្រីរូបនេះតែងតែបង្ហាញភាពសិចស៊ីលើបណ្តាញសង្គមហ្វេសប៊ុក សម្រាប់ជាចំនីចក្ខុមួយដល់មហាជន និងអ្នកគាំទ្ររបស់នាង។ រីឯរាល់រឿងរ៉ាវក្រោយខ្នងនៃសិល្បៈ ក៏ដូចជាចំណង់ចំណូលចិត្តស្លៀកពាក់សិចស៊ីក្នុងគោលបំណងអ្វីនោះ នាងមិនធ្វើអត្ថធិប្បាយឡើយ ។

រាល់កិច្ចការងារសិល្បៈរបស់តារាស្រីសម្រស់សោភារូបនេះ ទស្សនិកជនប្រាកដជាបានជ្រាបច្បាស់ហើយ ខណៈភាពយន្តដែលនាងសម្តែងភាគច្រើនតួខ្មោច ឬតួស្រីឆើតឆាយជាដើម ព្រោះទាំងនេះជាធម្មជាតិដែលនាងមានស្រាប់។ ដោយឡែកនៅឡើយតែអាថ៌កំបាំងផ្ទាល់ខ្លួន រឿងរ៉ាវនានា ដែលកើតឡើងក្រោយខ្នង កញ្ញាកុសម៉ា លីនដា ប៉ុណ្ណោះ គ្រាដែលនាងបាននិងកំពុង ហែលឆ្លងនូវឧបសគ្គលំបាកច្រើនទំរាំបានក្លាយជាតារាសម្តែង ហើយផលិតករតែងទាក់ទងថតមិនចេះដាច់ ធ្វើឲ្យទស្សនិកជនស្គាល់ច្រើនបែបនេះ ៕ ម៉ាល័យ

LEAVE A REPLY

Please enter your comment!
Please enter your name here