កញ្ញា ថៃ ស្រីនាង តារាលក់ផលិតផលដ៏ល្បីល្បាញត្រូវសង្សារវាយបែកមុខមាត់

0
183

ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី៧ ខែកក្កដា ឆ្នាំ២០១៩ កញ្ញា ថៃ ស្រីនាង ជាតារាលក់ផលិតផលដ៏ល្បីល្បាញនិងសិចស៊ីម្នាក់ តាមONLINE ដោយបុរសជាសង្សាររបស់នាងឈ្មោះ ទឹម សាវុធ តែងតែប្រើអំពើ ហឹង្សាដាក់លើរូបនាងជាញឹកញាប់ ដោយការវាយតប់ ទះ ចាប់ក្បាលបោកនិងជ្រុង គ្រែរហូតបែកមុខ បែកមាត់ ហើមមុខ ហើមមាត់។

យោងតាមបទសម្ភាសន៍ខ្លីមួយរបស់កញ្ញាថៃស្រីនាងជាមួយក្រុមសកម្មជនហ្វេសប៊ុកបានឲ្យដឹងថា បុរសជាសង្សាររបស់នាងតែងតែប្រចណ្ឌដាក់លើរូបនាងដូចមនុស្សវិកលចរឹត ហើយតែងតែវាយធ្វើបាបរូបនាងរហូតឥតត្រាប្រណីហើយបានបោះបោកកម្ទេចឥវ៉ាន់របស់នាង និងបានចាប់ក្បាលនាងបោកនឹងជ្រុងគ្រែ ទះកំភ្លៀង ទាត់ធាក់លើរាងកាយនាង រហូតបែកមុខបែកមាត់ ហើមមុខហើមមាត់។

នាងបន្តទៀតថា មិនតែប៉ុណ្ណោះនៅក្នុងអាក់ខោនហ្វេសប៊ុករបស់នាងក៏បានបង្ហោះដែរថា “នេះជាលើកទី១៣០ហើយ ដែលអាថោកទាបនេះវៃខ្ញុំ ស្អែកខ្ញុំនិងឡាយ វីដេអូ ឲ្យសមត្ថកិច្ចចាប់ខ្លួនម្នាក់នេះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហើយ សូមមេត្តាជួយខ្ញុំផង”។
គួរម្លឹកថា លោកទឹម សាវុធ ជាអតីតកូនប្រសារចៅហ្វាយខេត្តកំពង់ឆ្នាំង ជានាយខណ្ឌជលផល និងសំបូររឿងអាស្រូវរាប់កញ្ឆេរ និងធ្វើបាបនារី សំដីកោងកាចលើអ្នករត់តុជាដើម។
ពាក់ព័ន្ធករណីនេះMCN មិនអាចទាក់ទំនងសុំការបំភ្លឺពី លោក ទឹម សាវុធ នោះបាននៅឡើយកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នេះ ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here