កុំភ្លេចទស្សនា មហោស្រពចាប៉ីយប់នេះ

0
140
លោក ពេ​ជ សា​រ៉ា​ត ប្រធាន​សមាគម​ចាប៉ី​អមតៈ បញ្ជាក់​ថា​៖«​មហោស្រព​ចាប៉ី​នេះ​ឡើង ដើម្បី​ផ្ដល់ឱកាស​ឱ្យ​មហាជន បាន​ជ្រួតជ្រាប​ពី​ទម្រង់​សិល្បៈ​ចាប៉ីដងវែង​ឱ្យ​កាន់តែច្រើន​។ យើង​ក៏មាន​បំណង​ចង់ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ចូលរួម​ផ្សព្វផ្សាយ​ពី​ទម្រង់​ចាប៉ី​ឱ្យបាន​ផុសផុល​ដែរ​»​។​
​សូមបញ្ជាក់ថា អង្គការ​យូណេស្កូ បាន​ចុះបញ្ជី​ចាប៉ីដងវែង​របស់​កម្ពុ​ជា ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដែល​ស្ថិតក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី ត្រូវការ​ការសង្គ្រោះ​បន្ទាន់​។ គណៈកម្មាធិការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ បានអនុម័ត​លើ​ការស្នើសុំ​ជំនួយ​ហិរញ្ញវត្ថុ ២៣​ម៉ឺន​ដុល្លារ​អាមេរិក របស់​កម្ពុជា សម្រាប់​ការអភិរក្ស​ចាប៉ីដងវែង​។​
​នៅ​ល្ងាច​ថ្ងៃទី​២៩ វិច្ឆិកា​នេះ ចាប់ពី​ម៉ោង​៦​ដល់​ម៉ោង​៨​យប់ សិល្បករ​ចាប៉ីដងវែង​៣​ជំនាន់​សរុប​៤៤​រូប នឹង​សម្ដែង​ចាប៉ី​រួមគ្នា​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC)​។ ការសម្ដែង​នេះ​ទស្សនា​ដោយ​សេរី​៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here