អ្នកខេត្តព្រៃវែងប្រតិកម្មនឹងការថតចម្រៀងបទ អ្នកព្រៃវែងអាក្រក់ត្រង់ណា

0
91

ភ្នំពេញ៖ក្នុងវីដេអូចម្រៀងមួយបទដែលអ្នកនិពន្ធថតឈុតបុរសវ័យចំណាស់ម្នាក់រស់នៅខេត្តព្រៃវែងនាំកូនកំលោះទៅស្តីដណ្តឹងកូនក្រមុំគេ ហើយដំបូងម្តាយខាងស្រីញញឹមរាក់ទាក់បំផុត តែពេលដឹងថាកូនកំលោះជាអ្នកខេត្តព្រៃវែងម្តាយខាងស្រីស្រឡាំងកាំងខកចិត្តយ៉ាងខ្លាំងព្រមទាំងមានដំនៀលថា ពូជអ្នកព្រៃវែងជាមនុស្សមិនល្អ អ្នកលេងកាប់ចាក់ចោរលូចប្លន់អ្នកក្រសុំទានគាត់មិនលើកកូនក្រមុំឲ្យទេ។មិនតែប៉ុណ្ណោះថែមទាំងបណ្តេញឪពុកនិងកូនកំលោះចេញពីផ្ទះទាំងតក់ក្រហល់ផង។ការសម្តែងដែលមានរយ:ពេលជាង១០នាទីរបៀបមាក់ងាយបែបនេះ ធ្វើឲ្យមហាជនជាពិសេសអ្នកមានដើមកំណើតនៅខេត្តព្រៃវែងមានប្រតិកម្មយ៉ាងខ្លាំងដោយចាត់ទុកថាអ្នកនិពន្ធនិងការថតសម្តែងវីដេអូនេះមិនសមទាល់តែសោះ គឺជាការមាក់ងាយនិងរើសអើងមនុស្សជាតិ។ក្នុងចម្រៀងដែលមានចំណងជើងថា (អ្នកព្រៃវែងអាក្រក់ត្រង់ណា)ដែលគេមិនទាន់ដឹងផលិតចេញពីផលិតកម្មណា និងអ្នកនិពន្ធឈ្មោះអីនោះ គឺជាដើមចមឲ្យមានការរើសអើង ហើយក្រសួង ស្ថាប័នពាក់ព័ន្ធគួរតែត្រួតពិនិត្យនិងពិចារណាបទចម្រៀងនិងការសម្តែងបទនេះផង។មើលទៅមិនសមភ្នែកនិងនិងមិនសមស្តាប់ទាល់តែសោះ។

ក្នុងសំណេររបស់អ្នកលេងហ្វេសប៊ុកម្នាក់ ឈ្មោះ «ជឹម រតនា» នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នេះ បានសរសេរថា«នេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកខេត្តព្រៃវែងយើងទាំងមូល»។
ឈ្មោះ «ជឹម រតនា» សរសេរទៀតថា «ខ្ញុំជាអ្នកខេត្តព្រៃវែងទទួលយកមិនបានទេ សូមស្នើដល់ក្រសួងពាក់ព័ន្ធជួយចាត់វិធានការចំពោះបទចំរៀងមួយនេះផង ដែលផលិតវីដអូបែបនេះ ជាការើសអើងអ្នកខេត្តខ្ញុំពេកហើយ»។
សូមបញ្ជាក់ថាខេត្តព្រៃវែងជាខេត្តក្នុងចំណោម២៥រាជធានីខេត្តដែរ ហេតុអ្វីមកមើលងាយប្រជាពលរដ្ឋខេត្តខ្ញុំបែបនេះ សូមបញ្ឈប់ជាបន្ទាន់ ។
នេះជាសារមួយក្នុងចំណោមសារជាច្រើនទៀតរបស់មហាជនដែលស្នើសុំក្រសួង ស្ថាប័នពាក់ព័ន្ធមេត្តាពិចារណា៕ កម្ពុជាខ្ញុំ

LEAVE A REPLY

Please enter your comment!
Please enter your name here