កាប្លង់ៗអើយកុំស្រលាញ់លោក ប្រុសៗគគោក ទុកលោកធ្វើបុណ្យ

0
124

ភ្នំពេញ÷ប៉ុន្មានថ្ងៃមកនេះនៅក្នុងបណ្តាញសង្គម គេបានឃើញរូបថតច្រើនសន្លឹករបស់សង្ឃខ្មែរមួយអង្គមានរាងសង្ហា សាច់ដុំធំដូចអ្នកកីឡា ខ្ពស់ស្រឡះ

និងមានវ័យខ្ទង់ជិត៣០ឆ្នាំ បានថតរូបប្រើស្តាយ៍ដូចតារាម៉ូឌែល ធ្វើឲ្យគេស្ងើចសរសើរមិនដាច់។
គេមិនបានដឹងសង្ឃអង្គនេះបួសរៀននៅវត្តណានោះទេ ប៉ុន្តែមានប្រភពមួយបង្ហើបថា ព្រះអង្គតែងហៅខ្លួនឯងថា នេនថៃ គង់នៅវត្តមួយក្នុងរាជធានីភ្នំពេញ រៀនចប់ថ្នាក់អនុបណ្ឌិត និងកំពុងត្រៀមចេញទៅរៀននៅក្រៅប្រទេសយកបណ្ឌិតទៀតផង។
យ៉ាងណាដោយកន្លងមកមាននារីមួយចំនួនតែងមិនប្រណីតាមប្រល័យសង្ឃខ្លះតាមរយ:យកសម្រស់ទាក់ទាញឲ្យសង្ឃទទួលបរាជិកជាញយដងនោះ អង្គភាពកាសែតកម្ពុជាខ្ញុំ សុំចិត្តសុំថ្លើមនារីមួយចំនួនណានោះសូមទុកមុខទុកមាត់អោយសង្ឃ១អង្គនេះបានរៀនចប់ថ្នាក់បណ្ឌិតផងកុំឲ្យដូចចម្រៀងលោកស៊ិន ស៊ីសាមុត១បទច្រៀងថា កាប្លង់ៗអើយកុំស្រលាញ់លោក ប្រុសៗគគោក ទុកលោកធ្វើបុណ្យ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here