ក្រៅពីធ្វើជាអូតេស្តយន្តហោះ កញ្ញា ហេង សុជាតា ឆ្លៀតពេលថតស្ប៉តផ្សាយពាណិជ្ជកម្ម

0
94

ភ្នំពេញ÷ស្រីស្អាត​មក​ពី​ខេត្ត​ពោធិ៍សាត់គឺកញ្ញា ហេង សុជាតា បានធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនក្នុងការថតស្ប៉តផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនឯកជនបានចំនួនជាង១០ស្ប៉តមកហើយ ក្រៅពីការងារជានារីបម្រើការងារនៅក្នុងក្រុមហ៊ុនអាកាសចរណ៍​ក្នុង​ស្រុក​គឺអាកាសចរណ៍ Cambodia Angkor Air អស់​រយៈ​ពេល​ប្រមាណ ៦ឆ្នាំ​មក​ហើយ
នោះ។
សកម្មភាពទាំងនេះត្រូវបានគេមើលឃើញថានាងមានសម្រស់ស្រស់សោភា សមសសមសួនគួរឲ្យបេតី។
កញ្ញា ហេង សុជាតា បបានបញ្ជាក់ថាដោយ​ឆ្លៀត​ពេល​ទំនេរ​ពី​ការងារ​ នាង​ធ្លាប់​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ប្រមាណ​ជាង ១០​រួច​មក​ហើយ។
រីឯការថតភាពយន្ត​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដូច្នេះមិនសូវមានពេលថតទេព្រោះជាប់នឹងការងារជើងមិន​ជាប់​ដី ជួន​ហោះ​ទៅ​ប្រទេស​នេះ ជួន​ទៅ​ប្រទេស​នោះ។ ដូច្នេះ​ហើយ នាង​ពិត​ជា​មិន​អាច​លៃ​ពេល​សម្រាប់​ផលិតកម្ម​នានា​នោះឡើយ។
យ៉ាងណាគេបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលទំនេរនេះ នាងបានបង្ហោះរូបរបស់ខ្លួនស្អាតៗយ៉ាងច្រើនង​ច្រើន ពិសេស​គឺ​ឈុត​ពណ៌​ខ្លាញ់​ក្ដាម វាល​ផ្នែក​ដើម​ទ្រូង ធ្វធ្វើឲ្យនាងមានមន្តស្នេហ៍ខ្លាំងណាស់៕ ជំនោរ

LEAVE A REPLY

Please enter your comment!
Please enter your name here