កីឡាបាល់ទាត់÷ខេត្តព្រៃវែង លើកពានសម្ដេចតេជោ-ថ្នាក់ខេត្ត ក្រោយឈ្នះខេត្តត្បូងឃ្មុំ ១-០

0
86

ភ្នំពេញ៖ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) ថ្នាក់ខេត្ត ឆ្នាំ២០២០ បានបញ្ចប់ហើយ ដោយក្រុមជម្រើសខេត្តព្រៃវែង បានគ្រងតំណែងជើងឯក បន្ទាប់ពីយកឈ្នះក្រុមជម្រើសខេត្តត្បូងឃ្មុំ ដែលជាក្រុមជើងឯកឆ្នាំចាស់ ដោយលទ្ធផ ១-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

ជំនួបបិទទ្វារគ្មានអ្នកទស្សនាផ្ទាល់នេះ វគ្គទី១ ក្រុមទាំងពីរ មិនអាចស៊ុតបំប៉ោងសំណាញ់ទីគ្នាបានឡើយ។ លុះចូលវគ្គទី២ កីឡាករ វុធ តុលា បានធ្វើសម្រេចគ្រាប់បាល់នាំមុខ ១គ្រាប់ឲ្យខេត្តព្រៃវែង នៅនាទី៤៩ ហើយក៏ជាគ្រាប់បាល់ជួយឲ្យខេត្តព្រៃវែងលើកពានផងដែរ បន្ទាប់ពីក្រុមជើងឯកឆ្នាំចាស់ព្យាយាមវាយបកយ៉ាងខ្លាំង តែធ្វើមិនបានសម្រេច។

ដោយឡែកចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្ត គឺបានទៅក្រុមជម្រើសខេត្តកែប បន្ទាប់ពីយកឈ្នះក្រុមជម្រើសខេត្តសៀមរាប ដែលជាក្រុមជើងឯករងឆ្នាំចាស់ ដោយលទ្ធផល ៣-០ នៅរសៀលថ្ងៃពុធនេះ។ ៣គ្រាប់នាំឲ្យខេត្តកែប ទទួលបានចំណាត់ថ្នាក់លេខ៣ លើកដំបូងនេះ រកបានដោយកីឡាករ ជឿន ណាចារ ២គ្រាប់ និងកីឡាករ លី ស៊ុបយ៉ានី ១គ្រាប់៕ ប្រយុទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here