ម្ចាស់ពានអ៊ឺរ៉ូឆ្នាំ ២០២០ បានទៅលើអ៊ីតាលី ដោយបាល់កាត់ក្តីប៉េណាល់ទី១១ម៉ែត្រ3=2

ចេញផ្សាយ÷ 12.07.2021

ទីបំផុត អ៊ីតាលីជាម្ចាស់ពានអ៊ឺរ៉ូឆ្នាំ ២០២០ ស៊ុត ប៉េណាល់ទី 3-2ជាមួយអង់គ្លេស ក្រោយប្រកួត៩០នាទី 1=1។
នេះជាពានរង្វាន់ជើងឯកប្រចាំទ្វីបអឹរ៉ុប UEFA European Championship 2020 ជាលើក២ ជាប្រវត្តិសាស្រ្តនៅពេលយកឈ្នះគូកួតអង់គ្លេសដោយបាល់ កាត់សេចក្តី១១ម៉ែត្រដោយពិន្ទុ ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ។
ក្នុងពេលប្រកួតនេះអ៊ីតាលីបានគ្រប់គ្រងបាល់ល្អដល់ទៅ៦៥ភាគរយទោះបីជាអង់គ្លេសបាននាំមុខមុនតាំងតែពីនាទីទី ២ ក្តីដោយកីឡាករ
ខ្សែការពារ Luke Shawក៏ដោយ។
ការបកួតរហូតដល់តង់ទី ២ នាទីទី ៦៧ ទើបអ៊ីតាលីតាមរកស្មើមកវិញដោយខ្សែការពារ Bonucci ហើយការប្រកួតក៏ត្រូវបានបន្ថែមម៉ោង១៥នាទីដល់ទៅ២ដងទាំងដែលគ្មានគ្រាប់បញ្ចូលទីគ្នាដដែល។
បាល់កាត់សេចក្តី ១១ម៉ែត្រ ត្រូវបានធ្វើឡើងហើយជាលទ្ធផលអ្នកចាំទីអ៊ីតាលី
បានទះបាល់ចេញធ្វើឲ្យ ពិន្ទុ៣=២ និងធ្វើឲ្យអង់គ្លេសត្រឡប់មកផ្ទះវិញទាំងសោកស្តាយ។
យ៉ាងណាបន្ទាប់ពីក្រុមជម្រើសជាតិអ៊ីតាលី បានលើកពានយូរ៉ូឆ្នាំ២០២០ នៅឯកីឡដ្ឋាន Wembley អំពើហឹង្សាបានកើតឡើងនៅតាមដងផ្លូវក្រុងឡុងដ៍ ដោយអ្នកគាំទ្រអង់គ្លេស ដែលមិនសប្បាយចិត្តនឹងលទ្ធផលបរាជ័យរបស់ក្រុមជម្រើសជាតិអង់គ្លេស ខណៈពេលដែលអ្នកគាំទ្រអ៊ីតាលី បានបង្ហាញពីភាពរីករាយរបស់ពួកគេ។

ការណ៍នេះបង្ហាញឱ្យឃើញច្បាស់ថា ការប្រកួតត្រូវបានគេឃើញរូបភាពទាំងការអបអរសាទរ និងការបង្ហាញទុក្ខព្រួយ។ វាក៏មើលទៅជាផ្នែកអាក្រក់មួយនៃអ្នកគាំទ្រអង់គ្លេសមួយចំនួន ដែលបានចាប់ផ្តើមធ្វើឡើងទាំងអាកប្បកិរិយា ពាក្យសម្ដី និងការរើសអើងជាតិសាសន៍ទៅលើជនជាតិអ៊ីតាលី។

នៅតាមដងផ្លូវនៃទីក្រុងឡុងដ៍ មានការបំផ្លិចបំផ្លាញ និងបង្កអំពើហឹង្សាដែលបានរាលដាលដល់ការទាស់ទែងគ្នារវាងក្រុមមួយចំនួន។ អ្នកគាំទ្រអង់គ្លេស ត្រូវបានគេមើលឃើញថា បានប្រមាថទង់ជាតិរបស់ប្រទេសអ៊ីតាលីដោយបានទន្ទ្រាំជើងពីលើថែមទៀតផង ដែលទង្វើនេះធ្វើឲ្យគណ:កម្មាការប្រកួតប្រជុំបន្ទាន់ដើម្បីដាក់ពិន័យលើអង់គ្លេស៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *