តួឯក នាងវិធាវី ក្នុងខ្សែភាពយន្តរឿងផ្កាស្រពោន នាឆ្នាំ១៩៦០ កំពុងធ្លាក់ខ្លួនឈឺធ្ងន់កំពុងសម្រាកក្នុងផ្ទះ

ចេញផ្សាយ÷11.09.2021

ភ្នំពេញ ៖សិល្ប​ការិនី​ល្ខោននិយាយមួយរូបគឺអ្នកស្រី ញ៉ុញ សា​ណុំ តាម​រយៈ​ខ្សែភាពយន្ត​រឿង​ផ្កា​ស្រពោន​ដ៏​ល្បីល្បាញ កាលពី​ឆ្នាំ​១៩៦៥ ដែលមានតែទស្សនិកជន​វ័យជាង​៦០​ឆ្នាំប៉ុណ្ណោះដែលអាចស្គាល់​និងចង​ចាំ​យ៉ាងច្បាស់ដោយកាលនោះអ្នកស្រី​សម្តែងជាតួឯក តួ​នាង​វិធា​វី ដែល​មាន​លោក​សាស្ត្រាចារ្យ ប៉ុ​ល សំ​អឿ​ន ជា​អ្នកដឹកនាំ​រឿង ក្រោយ​ពី​ទទួល​បាន​សិទ្ធិ​ផលិត​ជា​ខ្សែភាពយន្ត​ពី​អ្នកនិពន្ធ នូ ហាច​។
មកដល់ពេលនេះអ្នកស្រី ញ៉ុញ សា​ណុំ ដែលមានអាយុ៨០ឆ្នាំ
ដែលនៅឆ្នាំ១៩៩០អ្នកស្រី​បាន​ទទួល​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ប្រចាំ​ខេត្តបាត់ដំបង រហូតដល់អ្នកស្រី​ចូល​និវត្តន៍​នោះ
បាន​និង​កំពុង​ធ្លាក់ខ្លួន​ឈឺ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ជំងឺ​ដុះ​សាច់​កូនកណ្តុរ​ កំពុងព្យាបាលនៅគេហដ្ឋាន​ផ្ទាល់របស់អ្នកស្រីនៅ​ក្នុង​ខេត្តបាត់ដំបង​។
អ្នកស្រី​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ នៅដើមខែកញ្ញានេះ ខណៈ​ដែល​កន្លង​មក អ្នកស្រី​នៅ​មាន​សុខភាព​ល្អ​រឹង​មាំ​នៅឡើយ​នោះ​។ តាមការឲ្យដឹងពីក្រុមគ្រួសារបានឲ្យដឹងថា ក្រោយ​ពី​ធ្លាក់​ខ្លូ​ន​ឈឺ​ភ្លាម កូន​ៗ​ររបស់អ្នកស្រី​បាន​បបញ្ជូនអ្នកស្រី​ទៅ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក៏​បាន​រក​ឃើញ​ថា លោកស្រី​មាន​ដុះ​សាច់​កកូកកូនកណ្តុរធ្ងន់ធ្ងរ ហើយគ្រូពេទ្យព្យាបាល​ដោយ​បាញ់ថ្នាំ​គីមី​។ ក្រោយ​ពី​បាន​ធូរ​ខ្លះ​ៗ​ហើយ​នោះ នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២១ លោកស្រី​ក៏​ត្រឡប់​ពី​មន្ទីរពេទ្យ មក​សំរាក​ព្យាបាល​នៅ​គេហដ្ឋាន​ររបស់អ្នកស្រី​នៅ​ក្រុង​បាត់ដំបង​វិញ​វិញ​។
នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា នេះឃើញ​ថា សស្ថានភាពអ្នកស្រី​មិន​ទាន់​ល្អ​ប្រសើរ​នៅឡើយ​ទេព្រោះមិនអាច​ក្រោក​ដើរ ឬ​និយាយ​បាន​ឡឡើយព្រមទាំងភ្លេចភ្លាំង​ច្រើន​ទៀតផង។
គេនៅចាំបានថា លោកស្រី ញ៉ុញ សា​ណុំ គឺជា​សិល្ប​ការិនី​ផ្នែក​ល្ខោននិយាយ ប្រចាំ​ក្រុម​ល្ខោន​ជាតិ​នៃ​ប្រទេស​កម្ពុជា និង​ជា​តួ​សម្តែង​ក្នុង​ភាពយន្ត​។ តាម​រយៈ​ខ្សែភាពយន្ត​រឿង ផ្កា​ស្រពោន បានធ្វើឲ្យទស្សនិកជន​ស្ងើចសរសើរ​ពី​ការ​សម្តែង​ររបស់អ្នកស្រី ដែល​ប្រកបដោយ​មនោសញ្ចេតនា រស់​រវើក គ្រប់​ឈុត​ឆាក ទាំង​សប្បាយ កម្សត់ស្រក់​ទឹកភ្នែក​។ ជាពិសេសឈុតចម្រៀងបទវិញ្ញាណ វិធាវីដែលអ្នកស្រី​សម្តែង​បាន​យ៉ាង​សម រស់​រវើក ច្រៀង​ផង យំ​ផង និង​ក្អក​ធ្លាក់ឈាម​ផង​។

អ្នកស្រី​បានបម្រើសិល្បៈ​ស្ទើរតែ​ពេញ​មួយ​ជីវិត​តាំងពី​ទស​វត្ស​៦០ រហូត​ដល់​បច្ចុប្បន្ន​។ ក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩អ្នកស្រី​ក៏​នៅ​បន្តបម្រើវិស័យ​សិល្បៈ​នេះ ដោយ​បាន​បង្ហាត់​សិស្ស​ជា​ច្រើន​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ សិល្ប:ក៏​ដូច​ជា​នៅ​តាម​បណ្តា​ខេត្ត​នានាផងដែរ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *