បទ “Are You Ok?”មានការរិះគន់ពីមហាជនច្រើន តម្រូវឲ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាឱ្យកូនចៅលុបវីដេអូចេញជាបន្ទាន់

ចេញផ្សាយ÷12.10.2021

ភ្នំពេញ៖ បទចម្រៀងមួយបទមានចំណងជើងថា “Are You Ok?” ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថៅកែផលិតកម្ម Galaxy Navatra បានបញ្ជាឲ្យលុបជាបន្ទាន់ ក្រោយធ្វើឲ្យមានការរិះគន់ពីមហាជនយ៉ាងច្រើនខណ:បទនេះបាននិងកំពុងតែល្បីខ្លាំងនៅពេញបណ្តាញសង្គមTik Tok រហូតដល់ជនបរទេសនៅជុំវិញពិភពលោកយកទៅរាំត្រាប់តាម។
អ្នកចម្រៀង តន់ ចន្ទសីមា ជាអ្នកច្រៀងបទ”Are You OK?”បានបញ្ចេញវីដេអូខ្លីមួយ ដែលមានអត្ថន័យនៃពាក្យផ្លាប់ៗ ព្រមទាំងមានកាយវិការ និងសម្លៀកបំពាក់តុបតែងខ្លួនដូចស្ទាយ៍បរទេស។ យ៉ាងណាអ្នកចម្រៀង និងជាអ្នកនិពន្ធគឺ លោក ម៉ៃ វឌ្ឍនា បានបញ្ចេញយោបល់ដោយការរិះគនសម្រាប់ការផលិតបទចម្រៀងមួយនេះដោយលោកនិយាយថា សកម្មភាពនេះហាក់ប្រមាថដល់ប្រព័ន្ធអប់រំធ្ងន់ធ្ងរ ពិសេសលើរូបភាពនារីៗកាន់កាំភ្លើងក្នុងថ្នាក់រៀន បើទោះជាមានអ្នកគាំទ្រខ្លះស្នើឲ្យអ្នករិះគន់បើកចិត្តឲ្យទូលាយបន្តិចក៏ដោយ។ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកជំនួញអចលនទ្រព្យល្បីឈ្មោះរូបនេះបានបញ្ជាក់ថា៖ “សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page និង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ទៅតាមការស្នើសុំរបស់អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ។មានការចែករំលែក និងគាំទ្រច្រើនជុំវិញការដាក់ចេញបញ្ជាឱ្យបុគ្គលិកក្រោមឱវាទធ្វើការនេះជាបន្ទាន់ដើម្បីតម្រូវចិត្តមហាជននោះ ហើយភ្លាមៗវីដេអូខ្លីនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលបានបង្ហោះ១ថ្ងៃមានអ្នកចូលទស្សនាច្រើនជាង១លានដងនោះត្រូវបានលុបចេញពីគណនីហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា។

គួរបញ្ជាក់ដែរថា Galaxy Navatra បានសម្រេចចិត្តទិញសិទ្ធិម្ចាស់សំឡេងនៃពាក្យ “are you ok?” នេះ ក្នុងតម្លៃ រហូតដល់១២០០០ ដុល្លារ ឯណោះ។ ប៉ុន្តែបទចម្រៀង”Are You OK?”ច្រៀងដោយកញ្ញាតន់ ចន្ទសីមា នៅមិនទាន់បានបញ្ចេញជាផ្លូវការនៅឡើយទេគឺមានតែឈុតឆាកសម្តែង និងច្រៀងខ្លីៗតែប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីបង្ហោះ វីដេអូ trailers បទ“are you ok?” លើបណ្ដាញសង្គមTik Tok ភ្លាម បទចម្រៀងមួយនេះ ទទួលបានការគាំទ្រដ៏លើសលប់ពាសពេញពិភពលោកតែម្ដង ព្រោះគ្រាន់តែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង មានអ្នកចូលទស្សនាជិត២០លានដងលើ channel Tik Tok របស់ផលិតកម្មGalaxy Navatra នេះឯង៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *