តារាចម្រៀង ព្រាប សុវត្ថិ ទទួលគោរម្យងារ ជាឧកញ៉ា

ចេញផ្សាយ÷01.05.2022

ភ្នំពេញ÷ តារាចម្រៀង ព្រាប សុវត្ថិ ទទួលបានគោរមងារជាឧកញ៉ា
ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខលោកព្រាប សុវត្ថិម្ចាស់បទ”ខ្លុយស្នេហ៍ត្នោតទេ” កើតនៅថ្ងៃទី ២៥ ឧសភា ឆ្នាំ១៩៧៥ ,ស្រុកកំណើត ស្រុកស្អាង ខេត្តកណ្ដាល ដែលមានកូនប្រុសចំនួន៣នាក់និងជាតារាចម្រៀងដែរនោះ ទទួលបានគោរពងារជាឧកញ៉ាហើយ។ ការទទួលគោរពងារនេះមិនបានប៉ុន្មានខែផងក្រោយពីតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត ទទួលគោរមងារមួយនេះកាលពីដើមខែកុម្ភៈឆ្នាំ ២០២២។
យោងតាមព្រះរាជក្រឹត្រដែលត្រូវបានចុះព្រះហស្ថលេខាកាលពីថ្ងៃទី២៩ ខែមេសាឆ្នាំ ២០២២ ដោយព្រះករុណា ព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ផ្តល់គោរមងារលោកព្រាប សុវត្ថិជាឧកញ៉ា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជក្រឹត្យផ្តល់គោរមងារដល់សិល្បករល្បីល្បាញរូបនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើល និងសាទរខ្លាំងពីសំណាក់មហាជន ពិសេសអ្នកគាំទ្រតារាចម្រៀងខាងលើ ដែលគេដឹងដែរថា កន្លងមលោកក៏ធ្លាប់លេចមុខក្នុងការជួយដល់កិច្ចការងារសង្គមជាបន្តបន្ទាប់។ លោកគឺជាសិល្បករបន្ទាប់ដែលទទួលបានគោរមងារនេះបន្ទាប់ពីសិល្បករមួយចំនួនតូចប៉ុណ្ណោះដែលទទួលបានពិសេសកាលពីថ្ងៃទី១១ ខែកុម្ភៈឆ្នាំ ២០២២ នោះតារាចម្រៀងលោកខេមរៈ សិរីមន្តក៏ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរម្យងារជាឧកញ៉ាផងដែរ និងបង្កើតឲ្យមានការភ្ញាក់ផ្អើលម្តងរួចមហើយដែរ។
គួរបញ្ជាក់ដែរថា លោក ព្រាប សុវិត្ថ គឺជាតារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា មានកេរ្ដិ៍ឈ្មោះល្បីខ្លាំងបំផុតហើយលោក ក៏ជាសិល្បកររាមច្បងមួយរូបដែលអាចរក្សាប្រជាប្រិយភាពល្បីរន្ទឺរបស់ខ្លួនជាង២ទសវត្សមកនេះ ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *