តារាសម្ដែងកញ្ញា កុល ដាវី បាននិយាយថា ពេលវេលារៀបការរបស់នាង កាន់តែខិតជិតចូលមកហើយ រវាងរូបនាងនិងតារាចម្រៀងលោក សុខ រក្សា បន្ទាប់ពីបានប្រើពេលសិក្សាចិត្តគ្នាច្រើនឆ្នាំមកហើយ ពេលវេលានេះពួកគេក៏បានយល់ចិត្តគ្នាច្បាស់ហើយដែរ។
t នៅមុននេះបន្តិចកញ្ញា កុល ដាវី បានប្រាប់អ្នកកាសែតថា គម្រោងរៀបការរបស់នាងនឹងត្រូវធ្វើឡើងនៅពេលផ្ទះថ្មីរបស់នាងនៅបុរីជីបម៉ុងផ្សារអ៊ីអនទី០២សាងសង់រួចរាល់ ហើយពិធីនេះក៏កាន់តែកៀកមកដល់ផងដែរ ព្រោះផ្ទះថ្មីរបស់នាងខាងក្រុមហ៊ុនបានជូនព័ត៌មានមកថា សង់រួចរាល់នៅក្រោយចូលឆ្នាំខ្មែរ។ ដូច្នេះពេលឡើងផ្ទះថ្មីរួច នាងនឹងរៀបចំមង្គលការផ្ទាល់ខ្លួន ដើម្បីសាងទ្រនំថ្មីនិងសុភមង្គលក្នុងគ្រួសារដ៏រុងរឿងមួយដូចគេឯងដែរ ៕ ជំនោរ
