Saul Niguez ៖ខ្ញុំនឹងមិនចាកចេញពី Atletico Madrid ឡើយ

កីឡា ៖ ខ្សែបម្រើរបស់ក្រុម Atletico Madrid កីឡាករ Saul Niguez បានទទូចថាខ្ញុំនឹងមិនចាកចេញពីកីឡាដ្ឋាន Vicente Calderon របស់ប្រទេសអេស្ប៉ាញទេ ខណៈក្រុមមួយនេះស្ថិតនៅក្រោមការដឹកនាំរបស់លោក Diego Simeone នោះ។

កីឡាករសញ្ជាតអេស្ប៉ាញវ័យ២១ឆ្នាំរូបនេះ  បានអភិវឌ្ឍខ្លួនជាកីឡាករសំខាន់អ្នកនៅ Atletico ក្នុងរយៈពេលពីរបីប្រកួតចុងក្រោយនៃរដូវកាលហើយវាត្រូវបានគេយល់ថាក្រុម Manchester United និង Arsenal កំពុងតែព្យាយាមចុះហត្ថលេខាជាមួយរូបគាត់នៅក្នុងបង្អួចផ្ទេរកីឡាករបើកនាពេលខាងមុខនេះ ។

ទោះជាយ៉ាងណាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានប្តេជ្ញាចិត្តពីអនាគតរបស់គាត់សម្រាប់ក្រុម Atletico Madrid ក្រោមការដឹកនាំរបស់លោក Simeone រហូត ដល់លោកចាកចេញពីក្រុមនេះដែរ។

Saul Niguez បានប្រាប់កីឡាកររួមក្រុមថា “ខ្ញុំនឹងមិនចាកចេញពី Atletico Madrid ខ្ញុំនឹងនៅទីនេះជាមួមលោក Simeone ជាដរាបនៅពេលដែលគ្រូបង្វឹកម្នាក់មានជំនឿលើខ្ញុំនិងមាន ទំនុកចិត្ត ផ្ដល់ឲ្យអ្នកទាំងអស់គ្នាជាការសំខាន់ណាស់»។

គួរបញ្ជក់ថា Saul Niguez បានខកខានលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញកាលពី Euro 2016 នៅប្រទេសបារាំង កាលពីថ្មីនេះ ប៉ុន្តែ Saul Niguez ស៊ុតបញ្ចូលីទីបានចំនួន១គ្រាប់គត់ ឲ្យ Atletico Madrid ក្នុងការបង្ហាញខ្លួនចំនួន៩លើកនៅរដូវកាលនេះ៕

download13

Leave a Reply

Your email address will not be published. Required fields are marked *