ភ្នំពេញ៖លោកគៀង ហេង ដែលជាអតីតសង្សារ តារាសម្តែងកញ្ញា ពេជ្រ អាវីហ្សា បានប្រើហិង្សាទៅលើនាងបណ្តាលឲ្យរងរបួសផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ កាលពីយប់ថ្ងៃទី១៣ខែវិច្ឆិកានៅក្លិបកម្សាន្តស្កាយនៅខេត្តព្រះសីហនុ។
តាមកញ្ញា អាវីហ្សា ប្រាប់ថា ស្នាមរបួសនេះបានកើតឡើងដោយលោកគៀង ហេង ដែលជាអតីតសង្សារ និងត្រូវជាប្អូនថ្លៃឧកញ៉ាទ្រី បានមកស្ទាក់វាយនាងបណ្តាលឲ្យរបួស ហើយនាងក៏សម្រេចចិត្តទម្លាយរឿងនេះ មកឲ្យប្រិយមិត្តបានដឹង ដោយសារលោកគៀង ហេងបានវាយធ្វើបាបនាងជាច្រើនដងមកហើយ និងបានគំរាមកំហែងទៀតព្រោះ លោក ហេង មានកាំភ្លើង។ អាវីហ្សាក៏បានបញ្ជាក់ថា លោកគៀង ហេង គឺជាប្អូនថ្លៃរបស់លោកឧកញ៉ាទ្រីភាពដែលជាឈ្មួញឈើដ៏ល្បីនៅស្រុកខ្មែរ ។
អាវីហ្សាបានអះអាងថា កាលពីនៅទាក់ទងគ្នាលោកគៀង ហេង ក៏ធ្លាប់វាយធ្វើបាបនាងដល់ថ្នាក់មានរបួស ប៉ុន្តែនាងចេះតែទ្រាំដើម្បីកុំឲ្យខ្មាស់គេ តពេលនេះនាងទ្រាំលែងបានហើយ៕ ជំនោរ
