កម្ពុជាម្ចាស់ផ្ទះលេខ៣ ថៃលេខ១ ក្នុងការប្រកួតបវរកញ្ញាឯក​ ទេសចរណ៍អន្តរជាតិ

ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះម្មវិធី «ប្រកួតបវរកញ្ញាឯក ទេសចរណ៍អន្តរជាតិ» ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលើកទី១ ពុំធ្លាប់មាន នៅសណ្ឋាគារណាហ្គាវើល សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ បានរកឃើញអ្នកទទួលបានជយលាភី គ្រងមកុដ គឺកញ្ញាឯកមកពីប្រទេសថៃបានលេខ១ ខណៈដែលកញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជា ជាម្ចាស់ផ្ទះ ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមកញ្ញាឯកចំនួន៤១ ប្រទេស មកពីជុំវិញ ពិភពលោក។

លោក Tan Dri Datuk Danny Oci អ្នកគ្រប់គ្រងកម្មវិធីប្រកួត បានបញ្ជាក់ឲ្យដឹងថា កម្មវិធីប្រកួតបវរកញ្ញាឯកទេសចរណ៍ អន្តរជាតិនេះ បានផ្តល់ឱកាសឲ្យបវរកញ្ញាឯក មកពីបណ្តាប្រទេស ផ្សេងៗគ្នា បានចែករំលែក រៀនសូត្រ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌ រវាងគ្នានិងគ្នា ទៅវិញទៅមក។ កម្មវិធីនេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ វិស័យទេសចរណ៍ វប្បធម៌ អំពើល្អ មិត្តភាព រវាងបវរកញ្ញាឯក ដែលតំណាងឲ្យប្រទេសនីមួយៗ។

កម្មវិធីក្នុងវគ្គផ្តាច់ព្រ័ត្រ ក៏ដើម្បីចូលរួមចំណែក ជាមួយក្រសួងទេសចរណ៍ ក៏ដូចជាក្រសួងវប្បធម៌ ផ្សព្វផ្សាយអំពីវិស័យ ទេសចរណ៍ទាំងធម្មជាតិ និងទាំងបេតិកភណ្ឌនានា ក្រោមប្រធានបទ «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ» តាមរយៈការចូលរួមពី បវរកញ្ញាឯកទេសចរណ៍ អន្តរជាតិទាំង៤១រូប។

នៅក្នុងបេសកកម្មផ្សព្វផ្សាយ បវរកញ្ញាឯកទេសចរណ៍ អន្តរជាតិគ្រប់រូប ត្រូវបានទៅបំពេញទស្សនកិច្ច តាមរមណីយដ្ឋានប្រវត្ថិសាស្រ្ត សំខាន់ៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ រួមមាន ព្រះបរមរាជវាំង វិមានឯករាជ្យ និងសារមន្ទីរជាតិ។ ក្រៅពីនោះ ក៏មានការធ្វើដំណើរទៅទស្សនាប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ផងដែរ ៕ ប្រសើរ

jjj3jjj1jjj2

Leave a Reply

Your email address will not be published. Required fields are marked *