នី មុនីនាថ ថតកុនខ្មោចច្រើន ឥឡូវជួបខ្មោចលងពិត !

(ភ្នំពេញ)៖ “សម្រាប់ខ្ញុំ! តាំងពីថតរឿងខ្មោចមក មិនដែលមានបញ្ហាអ្វីដែរ សូម្បីតែការឃើញ ឬស្អីមួយក៏អត់ដែលជួបប្រទះទេ”។ មុន្នីនាថ បានបញ្ជាក់ រួចតារាទឹកភ្នែករូបនេះបន្តថា តាំងពីចូលសិល្បៈដំបូង ហើយចាប់ផ្ដើមថតជាតួខ្មោចប៉ុន្មានឆ្នាំចុងក្រោយ ហាក់គ្មានរឿងអ្វីកត់សម្គាល់ពាក់ព័ន្ធទៅនឹងអប្បិយជំនឿឡើយ ហើយមិនមែនមានន័យថា នាងមិនជឿនោះទេ។ ប៉ុន្តែ កាលពីពេលថ្មីនេះ នាងជឿហើយថា ខ្មោចពិតជាមានមែន

ទោះបីជាយ៉ាងណា នៅក្នុងអំឡុងពេលនាងថតរឿងខ្មោច “ខ្មោចនាងនាថ” នៅលើទឹកដីនៃខេត្តបាត់ដំបង ដោយមិនទាន់ចាប់ផ្តើមថត គ្រាន់តែផ្តិតយកទិដ្ឋភាពខ្លះ ចំពោះទឹកដីដើមកំណើតនៃរឿង ៥០% ឯណោះ។ តារាស្រីសម្បុរស្រអែមដដែល បានបង្ហើបថា មានខ្មោចបុរាណស្លៀកក្បិន មកលេងជាមួយនាង មួយយប់ទល់ភ្លឺ មុនថតកុន ១ថ្ងៃ ខណៈនាងទៅសុំបន់ស្រន់ឱ្យថតបានល្អ នៅប្រទេសថៃ នាងបានព្រលយសម្តីថា លើកទី១ ហើយ ដែលបានឃើញខ្មោច ខ្លាចភ័យឡើងញ័រដៃ។

នី មុន្នីនាថ បានបន្ថែមថា៖ និយាយទៅ! អ្នកខ្លះគិតថា ជាអប្បិយជំនឿអីមួយ។ កាលថតរឿងមុន ម៉ាក់ខ្ញុំគាត់ឃើញមែន តែឥឡូវឱ្យខ្ញុំដែរ។ តារារូបនេះ បញ្ជាក់ថា ម្ដាយរបស់នាងធ្លាប់ឃើញខ្មោចដេកនៅក្នុងឡានផ្ទាល់នឹងភ្នែក កាលថតរឿង “៧ថ្ងៃ” ដែលជាស្នាដៃដំបូងរបស់ផលិតកម្ម Rich Kids Media នោះ។ តារារូបនេះនៅតែអះអាងថា នាងពិតជាបានជួបប្រទះមែន ខណៈរឿងនេះមានលក្ខណៈភ័យរន្ធត់ខ្លាំង គួរឱ្យព្រឺសម្បុរ។

គួរបញ្ជាក់ថា នាងទទួលថតកុនប្រភេទភ័យរន្ធត់ ក្នុងនាមជាតួខ្មោចប្រមាណ ៤ រឿងមកហើយ ដោយមានកុនខ្លះត្រូវបានចាក់បញ្ចាំងរួចហើយ ដូចជា រឿង “៧ថ្ងៃ” ជាដើម។ ចំណែកភាពយន្តខ្លះទៀត បានថតបញ្ចប់រួចរាល់ ប៉ុន្តែមិនទាន់ដល់ពេលចាក់បញ្ចាំង និងថ្មីៗនេះនាងកំពុងដំណើរការថត រឿង ”ដៃគូកំចាត់ខ្មោច” របស់ផលិតកម្ម BKS ផងដែរ៕

14570376_1283691538360330_4115343825118686883_n 14642393_1283691478360336_1397417092958291432_n 14705765_1283691511693666_984414254809679308_n-1 14720620_1283691475027003_8031509790597170064_n

Leave a Reply

Your email address will not be published. Required fields are marked *