សុំខ្សឹបមួយ៖ល្បែងជល់មាន់ភ្នាល់ដាក់លុយតាមអនឡាញបង្គប់ក្នុងហាងកាហ្វេនៅខណ្ឌទួលគោកលេងយ៉ាងត្រជាក់ចិត្តមិនរំខានលោកអធិការ

0
125

ភ្នំពេញ៖ ហាងកាហ្វេមួយកន្លែងស្ថិតនៅក្នុងខណ្ឌទួលគោកដែលបានលួចលាក់បង្គប់ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ ភ្នាល់គ្នាដាក់លុយដុះស្លែ យូរណាស់មកហើយមិនដែលឃើញសមត្ថកិច្ចអាជ្ញាធរខណ្ឌទួលគោក ចុះបង្ក្រាបសោះដែលទង្វើនេះកំពុងតែផ្ទុយទាំងស្រុងទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលស្ដីពីភូមិឃុំមានសុវត្ថិភាព។

កន្លែងជល់មាន់ភ្នាល់គ្នាដាក់លុយខាងលើនេះមានទីតាំងស្ថិតក្នុងហាងកាហ្វេ ជាប់តារាងបាល់ខាងក្រោយក្លឹប(បេះរោម) ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ដែលបានបង្កការរំខានដល់ប្រជាពលរដ្ឋនៅទីនោះយ៉ាងខ្លាំង ព្រោះតែងតែមានសំឡេងហ៊ោកញ្ជ្រៀវពីអ្នកញៀនល្បែងយ៉ាងរហឹងអេីងកង​ ដោយមិនគិតពីផលប៉ះពាល់ដល់អ្នកជិតខាងឡេីយ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាកន្លែងភ្នាល់ល្បែងមួយនេះ ឃើញបើកលេងជាយូរមកហើយមិនដែលឃើញសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារដេប៉ូទី៣ ចុះបង្ក្រាបសោះឡើយ​ មិនដឹងថាមានអ្វីនៅពីក្រោយខ្នង​នោះទេ​ ឬមកពីម្ចាស់ហាងកាហ្វេនេះមានខ្នងធំក្រាស់​ បានជាបណ្ដោយឲ្យមានការបើកល្បែងស៊ីសងភ្នាល់បែបនេះ គឺផ្ទុយស្រឡះនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 9 ចំណុចរបស់រាជរដ្ឋាភិបាលជាពិសេសបទបញ្ជារបស់ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានដាក់បទបញ្ជាអោយអាជ្ញាធរសមត្ថកិច្ចទាំង១៤ខណ្ឌបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមមូលដ្ឋាន។

ជាមួយគ្នានេះប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរខណ្ឌទួលគោកក៏ដូចជាសមត្ថកិច្ចពាក់ពន្ធ័ចុះមកមើលល្បែងសុីសងខាងលើនេះផង ដែលលឺថា ភ្នាល់ទឹកលុយធំៗណាស់ ។ តើហ៊ានទៅបង្រ្កាបទេ? ឬមួយត្រូវដងត្រូវផ្លែគ្នាហើយទេដឹង បានជាមិនចុះបង្ក្រាបយ៉ាងនេះ ៕ នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here