មេភ្នាល់ទឹកភ្លៀងឈ្មោះ តាល់ ខេត្តបាត់ដំបងកំពុងកាក់កប

0
108

ខេត្តបាត់ដំបង៖ យោងតាមសេចក្តីរាយការណ៍ក៏ដូចជាប្រភពពី ប្រជាពលរដ្ឋបានឲ្យដឹងថា ករណីល្បែងភ្នាល់ទឹកភ្លៀង និងបៀរអាប៉ោងដ៏ធំនៅចំណុចវាលស្រែមួយកន្លែងស្ថិតភូមិសំរោងពី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានចាប់ផ្តើមបើកដំណើរការយ៉ាងរលូន បន្ទាប់រដូវកាលអំណោយផលបានមកដល់ ។ ម្ចាស់ទីតាំងដែលប្រភពបានបង្ហើបនោះ គឺមានឈ្មោះតាល់ បានបើកទីតាំងល្បែងស៊ីសងខាងលើជាយូរណាស់មកហើយ ។

ប្រជាពលរដ្ឋរិះគន់ទៅលើលោកអភិបាលខេត្តបាត់ដំបង ស្នងការខេត្ត ព្រមទាំងមេប៉េអឹមខេត្តថា អសមត្ថភាពក្នុងការ បង្ក្រាប ឬក៏មានចេតនាមិនបង្ក្រាបបនល្បែងដុះស្លែររបស់ឈ្មោះតាល់ ទុកឲ្យទីតាំងល្បែងនោះដំណើរយ៉ាងគគ្លើនធ្វើឲ្យអ្នកញៀនល្បែងបន្តវក់លេងទាំងថ្នាក់លើបានដាក់ឲ្យ មានគោលការណ៍ភូមិ.ឃុំ មានសុវត្ថិភាព ។

ទីតាំងល្បែងស៊ីសងរបស់ឈ្មោះតាល់ បានបើកឲ្យអ្នកលេងភ្នាល់លើចំនួនទឹកប្រាក់ច្រើនៗ ពោលគឺបើឈ្នះរាប់ម៉ឺនដុល្លារ តែបើចាញ់ក៏ខ្ទង់ម៉ឺនដុល្លារ ផងដែរ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង បានឲ្យដឹងថា ទីតាំងល្បែងឈ្មោះតាល់ ប្រហែលជាបានរៀបចំសំណែន ឬ ត្រូវរូវគ្នាជាមួយអាជ្ញាធរខេត្តហើយ ទើបអាចបើកដំណើរការដោយមិនខ្លាចអ្វីទាល់តែសោះ។ ថ្នាក់ដឹកនាំបានបង្កើតគោលការណ៍ភូមិ.ឃុំ មានសុវត្ថិភាព ដើម្បីបង្កកុំឲ្យមាន ល្បែងស៊ីសងដែលអាចកើតមាននូវ ចោរលួច ចោរប្លន់ ព្រមទាំងអំពើហឹង្សាក្នុងគ្រួសារ តែបែរជា អាជ្ញាធរ ស្នងការ មេប៉េអឹមខេត្តហាក់មានភាព ព្រងើយកណ្តើយក្នុងនាមខ្លួនជាអ្នកមានតួនាទីអនុវត្តគោលការណ៍របស់ថ្នាក់ដឹកនាំ។

ក្នុងនាមសមត្ថកិច្ចពាក់ព័ន្ធខេត្តមានដូចជា លោកអភិបាល ស្នងការ និង មេប៉េអឹម តើនិងហានមានវិធានការផ្លូវច្បាប់ណាមួយទៅលើម្ចាស់ទីតាំងឈ្មោះតាល់ ដែរឬទេ ឬនៅតែបន្តអនុញ្ញាតឲ្យបើកដំណើរការដោយមិនគិតពីភាពថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ ឬក៏ចាញ់បារមីម្ចាស់ទីតាំង??

ប្រជាពលរដ្ឋក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង បានស្នើរឲ្យ សមត្ថកិច្ចមានវិធានបង្ក្រាបទីតាំងខាងលើឲ្យខានតែបាន គ្រាដែលប្រជាពលរដ្ឋហាក់មានភាពភ័យខ្លាំងលើករណី ចោរកម្ម ខណៈគោលការណ៍ភូមិឃុំមានសុវត្ថភាពមិនបាន យកមកអនុវត្តដោយអាជ្ញាធរខេត្ត ៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here