អ្នកជល់មាន់ អ្នកលេងបៀ និងអាប៉ោង រត់មកជុំគ្នានៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១

0
99

ភ្នំពេញ ៖ ទីតាំងសង្វៀនជល់មាន់ បៀរ អាប៉ោង បើកលេងដុះស្លែ ស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ គ្មានឃើញសមត្ថកិច្ចចុះបង្ក្រាបសោះ?ហើយទីតាំងសង្វៀនជល់មាន់ បៀរ អាប៉ោង ដ៌ខ្លាំងមួយនេះស្ថិតក្នុងដីឡូតិ៍ជាប់តារាងបាល់ទះក្បែរនឹងប្រឡាយលូទឹកស្អុយបើកទទួលអ្នកញៀនល្បែងមកពីគ្រប់ទិសចូលមកលេងយ៉ាងគគ្រឹកគគ្រេងហាក់បីដូចផ្គើននឹងបទបញ្ជាសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានដាក់បទបញ្ជាឲ្យបិទល្បែងស៊ីសងទាំងអស់(កាស៊ីណូ)ផងដែរកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០កន្លងមកនេះ ដើម្បីការពារជំងឹកូវីដ១៩។
សូមបញ្ជាក់ថានៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ សាលារៀន កន្លែងហាត់ប្រាណ ក្លឹបកំសាន្ត ខារ៉ាអូខេ រួមទាំងការជួបជុំសាសនានានា ត្រូវតែបន្តពន្យារនិង ផ្អាក។
ដោយឡែកទីតាំងជល់មាន់ បៀ អាប៉ោង នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដែលមានការប្រមូលផ្តុំ(មកជុំ)មនុស្សគ្រប់ទិសមិនខ្លាចនឹងជំងឹកូវីដ១៩ឡើយ?
ដូចនេះមហាជនរង់ចាំមើល តើលោក ពេជ្រ កែវមុនីអភិបាលនៃគណ:អភិបាលខណ្ឌមានជ័យ និងលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ហ៊ានបង្ក្រាបទីតាំងសង្វៀន ជល់មាន់ បៀ អាប៉ោង ដុះស្លែ នេះទេ?

LEAVE A REPLY

Please enter your comment!
Please enter your name here