ខ្សឹបប្រាប់មួយទៅចុះ÷ទីតាំងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណិត៥កន្លែងនៅខណ្ឌចំការមន បើកលេងយ៉ាងរលូន តិចអាជ្ញាធរមូលដ្ឋានថាមិនដឹង?

0
98

ភ្នំពេញ៖ ទីតាំងល្បែងខុសច្បាប់ជាច្រើនកន្លែងក្នុងខណ្ឌចំការមន កំពុងដំណើរការយ៉ាងរលូន ហេតុអីអាជ្ញាធរមិនដឹង? បើមិនដឹង mcn.news សូមខ្សឹបឲ្យដឹង តែបើដឹងហើយសូមទៅបង្រ្កាបផងទាន ដើម្បីភូមិ សង្កាត់ មានសុវត្ថិភាព ។

ទី១,ទីតាំងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណិត តាមបណ្ដោយផ្លូវលេខ៩៩ ទល់មុខហាងឆៀរ ស៊ីធី555 សង្កាត់បឹងត្របែក ខណ្ឌចំការមន ។(សង្ស័យសម្បូរទៅដោយក្មេងស្ទាវសង្ស័យមានការប្រើប្រាស់គ្រឿងញៀន)

ទី២,ទីតាំងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណិត តាមបណ្ដោយផ្លូវលេខ៤៨៨ ក្បែរហាងសម្រស់ធម្មជាតិ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។(សង្ស័យសម្បូរទៅដោយក្មេងស្ទាវសង្ស័យមានការប្រើប្រាស់គ្រឿងញៀន)

ទី៣,ទីតាំងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណិតនិងហ្គេមបាញ់ តាមបណ្ដោយផ្លូវលេខ១៩៩ ក្បែរហាង Big Phoneស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ទី៤,ទីតាំងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណិតយីហោ 9MK តាមបណ្ដោយផ្លូវលេខ២៧១ ក្បែរហាងលក់កង់បីឥណ្ឌា TVS ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ទី៥,ទីតាំងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធឺណិតនិងគីណូដុះស្លែមួយកន្លែងនៅតាមបណ្ដោយផ្លូវ៤៧៤ ទល់មុខស្ថានីយ៍ប្រេងឥន្ធនៈ PTT ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរមូលដ្ឋានមិនព្រងើយកន្តើយក្នុងចុះបង្រ្កាបនៅទីតាំងខាងលើមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here