បើកបិទ បិទបើក បង្រ្កាបមិនឈ្នះសង្វៀនបញ្ជល់មាន់ និងអាប៉ោង នៅផ្លូវឌួង ងៀប សង្កាត់ស្ទឹងមានជ័យ៣ ដោយសារអំណាចដុល្លារ?

0
111

សង្វៀនបញ្ជល់មាន់ រួមជាមួយបៀ អាប៉ោង ដែលជាល្បែងស៊ីច្រើនជាងសង ត្រូវបានគេបើកលេងយ៉ាងត្រជាក់ចិត្តមិនចាញ់កាស៊ីណូប៉ុន្មានឡើុយ ដោយទីតាំងនេះ ស្ថិតនៅខាងក្រោយ រោងចក្រ ផលិត ស៊ីម៉ង់ត៍ដ៏ធំមួយនៅតាមបណ្តោយផ្លូវឌួង ងៀប(សេះស)ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
ទីតាំងមួយនេះជាច្រើនលើកច្រើនសាមកហើយគេឃើញសមត្ថកិច្ចមូលដ្ឋាន ទាំងមិនមូលដ្ឋានមកពីក្រុង ឬក្រសួងបានមកបង្រ្កាបជាញឹកញាប់ដែរតែគ្មានប្រសិទ្ធភាពប្រៀបដូចវែកចក ពោលបានន័យថា បង្រ្កាបពីព្រឹក ល្ងាចឡើងបើកលេងដដែល
ដែលសកម្មភាពនេះទំនងម្ចាស់ស
ង្វៀនបញ្ជល់មាន់ដ៏មានឥទ្ធិពលដែលគេស្គាល់ថាឈ្មោះ « ម៉ាប់ » មានខ្សែគាថា យ័ន ជាពិសេសអាស្រម៉ូមដុល្លារដឹកមុខទើបបើកដំណើរការបានយ៉ាងរលូនជាធម្មតាវិញយ៉ាងស្រួល បើទោះជាមានការបង្ក្រាប ពីសំណាក់កម្លាំង អាជ្ញាធរមាន សមត្ថកិច្ចញឹកញាប់ក៏ដោយ។
គេដឹងថាមេសង្វៀនដ៏មានឥទ្ធិពលមិនខ្លាចបើកលេងទេ គឺលេងជារៀងរាល់ថ្ងៃ ដោយចាប់បើកពី ម៉ោង ១ រសៀល រហូតដល់ ព្រលប់ ឬយប់ក៏មានដែរដោយ មានមនុស្សទៅលេងជិះឡាន និង ម៉ូតូ ចេញចូលជាបន្តបន្ទាប់ ប្រៀបបានទៅផ្សារទិញត្រីទៅហើយ។
ប្រជាពលរដ្ឋរស់នៅក្បែរនោះបាននិយាយថា ក្រៅពីសង្វៀនបញ្ជល់មាន់ភ្នាល់ដាក់លុយរាប់ពាន់រាប់ម៉ឺនដុល្លារដ៏ធំមួយនេះ ក៏នៅមានបើកលេង ល្បែង បៀ និង អាប៉ោង ចាញ់ឈ្នះមិនតិចពាន់ដុល្លារនោះដែរ។
បើតែយ៉ាងនេះ តើគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពមានប្រសិទ្ធភាពដែរឬទេ?ឬមួយដុល្លារដឹកមុខគ្រាន់ទុកជាឆ្នាំងបាយរបស់អស់លោកសមត្ថកិច្ចបានជាបើកហើយបិទ បិទហើយបើក មិនបិទរហូត?

LEAVE A REPLY

Please enter your comment!
Please enter your name here