ទីតាំងល្បែងស៊ីសងភ្នាល់ចាក់បាល់មួយកន្លែងនៅក្បែរផ្សារដេប៉ូ ហេតុអ្វីសមត្ថកិច្ចមិនបង្រ្កាប?

0
116

ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងភ្នាល់ចាក់បាល់មួយកន្លែងស្ថិតនៅផ្ទះគ្មានលេខ យីហោ Z Z ដោយឥឡូវបានដកស្លាកយីហោចេញហើយ នៅផ្លូវ156 កែងខាងលិច ផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញកំពុងបើកលេងយ៉ាងសុខសាន្តដោយគ្មានសមត្ថកិច្ចណាអើពើបង្រ្កាបឡើយ ។

ប្រជាពលរដ្ឋរស់នៅក្បែរនោះនិយាយថាទីតាំងអ៊ីនធើណេតនេះបើកដំណើរការយូរឆ្នាំមកហើយ។ កន្លងមកមកគេឃើញមានសមត្ថកិច្ចចុះមកបង្ក្រាប២ដងរួចមកហើយដែរ តែបានមួយដង្ហើមចង្រិត ទីតាំងល្បែងស៊ីសងតាមអនឡាញ៍មួយនេះបើកលេងវិញដដែល មិនដឹងថាសមត្ថកិច្ចមូលដ្ឋានខ្សោយរឺក៏ម្ចាស់ខ្លាំងបានជាបង្ក្រាបហើយបើកវិញបាននោះឡើយ។
ប្រជាពលរដ្ឋកុំពុងបារម្ភទីតាំងល្បែងមួយនេះបង្កភាពអនាធិបតេយ្យនិងភាពភ័យខ្លាចព្រោះក្បែរទីតាំងនេះប្រមូលផ្ដុំទៅដោយក្មេងស្ទាវមិនតែប៉ុណ្ណោះទីតាំងនេះអាចជាកន្លែងប្រើប្រាស់និងចែកចាយគ្រឿងញៀនទៀតផងក៏មិនដឹង។
យ៉ាងណាប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាអាជ្ញាធរនិងសមត្ថកិច្ចធ្លាប់ បានទទួលលាភសក្ការ:និងផលប្រយោជន៍ណាមួយពីផ្ទះណេតបង្កប់ល្បែង ស៊ីសងខាងលើនេះហើយ បានជាធ្វើមិនដឹងមិនឮទៅបង្រ្កាបដើមី្បឆ្លើយតបទៅនិង គោលនយោបាយ ភូមិសង្កាត់ មានសុវត្ថិភាពទាំង៩ចំណុចរបស់ រាជរដ្ឋាភិបាល ? ៕ កម្ពុជាខ្ញុំ(mcn.news)

LEAVE A REPLY

Please enter your comment!
Please enter your name here