ខ្សឹបដាក់ត្រចៀក÷កុងសុីកាប់គោក្របីនៅសង្កាត់បាក់ខែង របស់លោកសេនគ្រីយ៉ាលើកស្លាកយីហោភ្ជាប់ជាមួយជំទាវជំទាវ ប៉ុល មន្នីរ័ត្ន គំរាមគេឯង?

0
47

ភ្នំពេញ៖ ទីសត្តឃាតមួយកន្លែងស្ថិតនៅ ចំណុច ស្ពានលេខ៦ ក្នុងភូមិ បាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានម្ចាស់ ឈ្មោះ សេនគ្រីយ៉ាភេទប្រុស៣១ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាមមានទីលំនៅផ្ទះលេខ ២៥បេ ផ្លូវទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានកាប់គោក្របី មួយថ្ងៃរាប់រយក្បាល តែបានបង្ហូរកាកសំណល់ សាច់ ឈាមចូលទៅក្នុងប្រឡាយស្អុយគគ្រុកត្រូវបានប្រជាពលរដ្ឋ នាំគ្នា ផ្តិតមេដៃប្តឹងជាបន្តបន្ទាប់ទទួចសុំអោយអាជ្ញាធរសង្កាត់ ខណ្ឌជួយអន្តរាគមន៍ដោះស្រាយ។

តាមព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីសត្តឃាតដ្ឋាន នេះបានដំណើរ ការប្រមាណ៣ឆ្នាំមកហើយ តាមលិខិតអនុញ្ញាតឲ្យបង្កើតសត្តឃាតដ្ឋាន នេះមានសុពលភាព ៣ឆ្នាំ ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី១៦ខែតុលា ឆ្នាំ ២០២០ តែការដំណើរអាជីវកម្មពុំបានលើកស្លាកនោះ ទេ។ កន្លងមកមានប្រជាពលរដ្ឋ ប្តឹងព្រមទាំងលើកឡើង នៅក្នុងវេទិកាសាធារណះ ជាបន្តបន្ទាប់ ហើយនៅពេលថ្មីៗនេះទៀតសោតរដ្ឋបាលខណ្ឌជ្រោយចង្វារ មិនចុះហត្ថលេខាបញ្ជូនលើការស្នើសុំបន្តច្បាប់នោះទេ ស្រាប់តែមិនដឹងអាងអីស្រាប់តែគេឃើញលើកស្លាកនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះតែម្តង។ធ្វើឲ្យមានការរិះគន់ផងដែរ។
ស្លាកយីហោនោះ មានសរសេរថា«សត្តឃាតដ្ឋាន គោ ក្របីសេន គ្រីយ៉ា» និងមានដាក់ឈ្មោះ (លោកជំទាវ ប៉ុល មន្នីរ័ត្ន)ព្រមទាំងមានឡូហ្គោ បសុពេទ្យ ចំណុះក្រោម មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញ , ការិយាល័យ ផលិតកម្មនិងបសុព្យាបាល។ទោះបីជាយ៉ាងណា គេពុំដឹងថា ទីសត្តដ្ឋាននេះបានបន្តច្បាប់អនុញ្ញាតថ្មីហើយឬយ៉ាងណានោះទេបានជាហ៊ានលើកស្លាកបែបនេះ ហើយ មានដាក់ឈ្មោះ លោកជំទាវ ប៉ុល មន្នីរ័ត្នទៀតផង។
លោកគង់ ប៊ុនលី ចៅសង្កាត់បាក់ខែង បានឲ្យដឹងថា ទីសត្តឃាតនេះ មានឈ្មោះ សេន គ្រីយ៉ា បែរជាលើកស្លាកដាក់ឈ្មោះ លោកជំទាវ បែបនេះវាមិនត្រូវនោះទេ ។
តាមលិខិតរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ ដែលជំរាបទៅលោកសេន គ្រីយ៉ា ជាម្ចាស់កុងស៊ីបានអោយដឹងថា ចំពោះសំណើ សុំការអនុញ្ញាតបន្តបង្កើតសត្តឃាតដ្ឋានពិឃាតគោ ក្របីស្ថិតនៅភូមិ បាក់ខែងលើ សង្កាត់បាក់ខែង រដ្ឋបាលខណ្ឌជ្រោយចង្វារ មិនអាចចុះហត្ថលេខាបញ្ជូនបានឡើយ ដោយហេតុថា ទីតាំងនេះស្ថិតនៅបណ្តុំប្រជាពលរដ្ឋ រស់នៅ ជិតវិមានឈ្នះឈ្នះ ជិតកីឡាដ្ឋានមរតតេជោ ដែលធ្វើអោយប៉ះពាល់ដល់បរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋក្បែរនោះ និងតំបន់ជំវិញ។
នៅក្នុងលិខិតនោះ ក៍បានឲ្យដឹងទៀតថា ការបើកបរដឹកជញ្ជូនដឹកគោ ក្របីក្នុងល្បឿនលឿន និងការពិឃាតគោ ក្របី ក្នុងពេលព្រឹកព្រលឹមតែងតែបង្កសំឡេងរំខាន ជាហេតុ និងធ្វើឲ្យប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់និងបានលើកឡើងពីទុក្ខកង្វល់គ្រប់វេទិការសាធារណៈ។ដូចនេះ រដ្ឋបាលខណ្ឌស្នើលោករកទីតាំងថ្មី ឲ្យសមស្រប ។
លោក សេន គ្រីយ៉ា ម្ចាស់កុងសុីបានប្រាប់អ្នកព័ត៌មានថា លោកគ្រាន់តែបានឈរឈ្មោះប៉ុណ្ណោះចំណែកលោកជំទាវ ប៉ុល មុន្នីរ័ត្ឋជាម្ចាស់កុងសុីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here