ខ្សឹបមួយ÷មេប៉េអឹម ខេត្តស្ទឹងត្រែង ប្រមូលកូនចៅស្បថ ខណៈបែកធ្លាយរឿងមានប្រពន្ធច្រើនល្បីដល់ថ្នាក់លើ?

ចេញផ្សាយ:ថ្ងៃ២៨.១២.២០២០

អ្នកខេត្តស្ទឹងត្រែងនាំគ្នាខ្សឹបខ្សៀវថា ថ្មីៗនេះលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ហាក់ភ័យស្លន់ស្លោ ដោយឆ្ងល់ហេតុអ្វីក៏បែកធ្លាយថាគាត់ មានប្រពន្ធច្រើន ហើយល្បីដល់ថ្នាក់លើ ដែលអាចប្រឈម នឹងការបាត់បង់តំណែង ។
ករណីនេះធ្វើឲ្យលោកមេបញ្ជាការលែងទុកចិត្តកូនចៅនៅជុំវិញខ្លួន ឯងក៏បានប្រមូលកូនចៅ តាំងពីតៃកុងឡាន នាយអាវុធហត្ថមួយចំនួន ដែលធ្លាប់ទៅផ្ទះគាត់ ទាំងស្គាល់ផ្ទះប្រពន្ធដើម និងស្គាល់ផ្ទះប្រពន្ធក្រោយៗ ទៅស្បថនៅមុខព្រះអង្គធំខេត្តស្ទឹងត្រែង ដោយចង់ដឹងថា “តើបាននិយាយរឿងទាំងអស់នេះប្រាប់ទៅអ្នកសារព័ត៌មានដែរឬទេ…?) បើពិតជាមិនបាននិយាយប្រាប់ សូមឱ្យស្បថនៅមុខព្រះអង្គធំជាមួយគាត់…។ទង្វើបែបធ្វើឲ្យកូនទាហាននាំគ្នាខ្សឹបខ្សៀវថានេះហើយបានគេហៅថា( គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ)។ 
យ៉ាងណាអ្នកខេត្តស្ទឹងត្រែង មួយចំនួនបាននិយាយថា លោក អៀង វ៉ាន់ឌី មិនមានករណីដូចការលើកឡើងតាមរយ:ការរិះគន់នោះទេ។
រីឯលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនអាចទាក់ទងសុំការបំភ្លឺបានដែរ ខណ:ទូរស័ព្ទចូលគ្មានអ្នកទទួល។
មហាជនជាច្រើនបានលើកឡើងថា បើលោក អៀង វ៉ាន់ឌី មានរឿងបែបនេះមែន ប្រហែលជាទប់តំណែងមិនជាប់ទេ ៕
កម្ពុជាខ្ញុំ

Leave a Reply

Your email address will not be published. Required fields are marked *