ខ្សឹបដាក់ត្រចៀក÷ចង់លេងល្បែងភ្នាល់តាមអិនធឺណែត សូមអញ្ជើញទៅលេងផ្ទះលេខ៣២-៣៤ផ្លូវលេខ៥៨៦ សង្កាត់បឹងកក់២ ខណ្ឌទទួលគោក

ចេញផ្សាយ÷15.03.2021

ល្បែងស៊ីសងតាមប្រព័ន្ធអេឡិចត្រូនិកមួយកន្លែងបើកដំណើរការយ៉ាងរលូនជ្រកក្រោមរូបភាព (NET 99)។ទីតាំងនេះ ស្ថិតនៅផ្ទះល្វែងលេខ៣២, និង៣៤ ផ្លូវលេខ៥៨៦ សង្កាត់បឹងកក់២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ កំពុងបើកលេងទាំងយប់ ទាំងថ្ងៃមិនខ្វល់នឹងការរីករាលដាលជំងឺកូវីដ-១៩ ដែលក្រសួងសុខាភិបាលណែនាំនោះឡើយ។ល្បែងភ្នាល់តាមអិនធឺណែតនេះមានភ្នាល់បាល់ ,ល្បែងKeno, ល្បែងភ្នាល់បញ្ជល់ជល់ តាមonline ជាដើម។

ប្រជាពលរដ្ឋបានលួចបង្ហើបឲ្យដឹងថា ម្ចាស់ទីតាំងនេះ គឺបុរសឈ្មោះ ហេង ឆេង បាន បើកដំណើរការយូរហើយ តែអាជ្ញាធរ មូលដ្ឋាន ប្រៀបបានកន្ទេលធំបន្លំដេក មិនបើកភ្នែកមើលឬទៅបង្ក្រាបឡើយ ដោយទុកធ្វើជាកន្លែងចិញ្ចឹមឆ្នាំងបាយផងក៏មិនដឹង៕

Leave a Reply

Your email address will not be published. Required fields are marked *