ខ្សឹបដាក់ត្រចៀក÷ ត្រីងៀតឆ្លៀតចំណេញនៅភូមិទ្រា សង្កាត់ស្ទឹង មានជ័យ១?

វិបត្តិជំងឺកូវីដ-19 ធ្វើឲ្យមនុស្សលើពិភពលោករងនូវការភិតភ័យនិងជួបហានិភ័យខ្ពស់នឹកស្មានមិនដ ល់។ អ្វីដែលមនុស្សម្នាក់ៗ កាន់តែតក់ស្លុតទៀតនោះគឺការបាត់បង់ជីវិតមនុស្សគ្មានពេលកំណត់ដែលកត្តាទាំងនេះហើយធ្វើឲ្យមនុស្សខ្លះមានចិត្តលោភលន់លែងគិតបុណ្យបាប។
និយាយដោយឡែក សម្រាប់កម្ពុជាវិញប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋដែលជួបហានិភ័យដោយជំងឺកូវីដ-19ដោយប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទប់ស្កាត់ការរីករាលដាលជំងឺដ៏សាហាវនេះ។ក្នុងមធ្យោបាយទាំងនេះប្រមុខរាជរដ្ឋាភិបាលក៏ប្រឈមនឹងការដោះស្រាយជីវភាពដល់ប្រជាពលរដ្ឋរាប់លានគ្រួសារ ដោយប្រើប្រាស់គោលការណ៍ឧបត្ថម្ភស្បៀងអាហារដល់ពួកគាត់។
ជាការពិតណាស់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងដោះបន្ទុកជីវភាពលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម។
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បងប្អូនទាំងនេះដោយឲ្យអាជ្ញាធរដែនដីចុះបញ្ជីចុះឈ្មោះគ្រួសារបងប្អូនរស់នៅក្នុងតំបន់ទាំង៣ដើម្បីទទួលអំណោយពីរាជរដ្ឋាភិបាល។
ប៉ុន្តែការងារទាំងនេះត្រូវបានថ្នាក់ក្រោម(ក្រុម.ភូមិ.សង្កាត់)មួយចំនួនឆ្លៀតឱកាសនេះធ្វើត្រីងៀតឆ្លៀតពង តាមរូបភាពបក្សពួកនិយម ពុករលួយចុះឈ្មោះទទួលអំណោយតែបក្ខពួកគាត់ជាអ្នកមានទ្រព្យ ជាអ្នកធូរធារ តែប៉ុណ្ណោះ ឯអ្នកក្រ អ្នកជួលផ្ទះគេស្នាក់នៅដេកចំហពោះធ្លុងរង់ចាំតែថ្ងៃស្លាប់ ក្នុងនោះអ្នកទទួលអំណោយរហូតដល់២ដង ឯអ្នកអត់នៅតែអត់ដដែល។
ទង្វើបែបនេះមិនខុសពីពាក្យខ្លះនិយាយថា អ្នកក្រកាន់តែក្រកាន់តែរង់ចាំស្លាប់ អ្នកមានកាន់តែមានកាន់តែរស់ស្រួលនោះទេ។
នៅជារឿងពិត ដែលកើតមាននៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខ ណ្ឌមានជ័យ រាជធានីភ្នំពេញ។
គេមិនដឹងថា លោកអភិបាលខណ្ឌមានជ័យ និងលោកឃួង ស្រេង អភិបាលរាជធានីបានជ្រាបជ្រាបដែរឬទេបញ្ហានេះ?
ឬមួយដឹងដែរ តែបិទភ្នែកឲ្យកូនចៅថ្នាក់ក្រោម ធ្វើត្រីងៀត ឆ្លៀតចំណេញ?

Leave a Reply

Your email address will not be published. Required fields are marked *